ភ្នំពេញ៖ បច្ចុប្បន្ននេះ ឃើញថាតារាល្បីៗជើងចាស់ជាច្រើនរូប បានប្រែរូបរាងកាន់តែស្រស់ស្អាត និងប្លែកខ្លាំង ខណៈពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បី ជីវិតក៏ប្រែប្រួល ទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងសារជាថ្មីនូវរូបភាពជាច្រើនសន្លឹក របស់តារាល្បីៗជាច្រើនដួង កាលចូលសិល្បៈដំបូង និងបង្ហាញជាមួយរូបសម្រស់កាលពីក្មេង ដែលមានដូចជាអ្នកនាង ឱក សុគន្ធកញ្ញា យក់ ថិតរដ្ឋា លី អ៊ីវ៉ាត់ធីណា និងតារាប្រុសជាច្រើនដួងទៀត។

ដោយក្នុងនោះឃើញថាសម្រស់របស់ពួកគេកាលពីក្មេង និងបច្ចុប្បន្នពិតជាខុសប្លែកខ្លាំង ទាំងការតែងខ្លួនផ្លាស់ប្តូរ១៨០ដឺក្រេ ទៅតាមសម័យកាលស្អាតខ្លាំងជាងមុនតែម្តង។ មិនត្រឹមតែប៉ុណ្ណោះរូបភាពទាំងនេះ ក៏ជារូបភាពកម្រដែលអ្នកគាំទ្រក្មេងៗជំនាន់ក្រោយ សឹងតែមិនធ្លាប់ឃើញនោះទេ។

ទន្ទឹមនឹងនេះដែលអ្នកគាំទ្រជាច្រើន ក៏បានសរសើរដល់ពួកគេដែលបានប្រែសម្រស់កាន់តែស្អាត និងក្មេងជាងវ័យ ទោះបីជាកន្លងផុត ឆ្លងកាត់ក្នុងវិថីសិល្បៈជាមួយគ្នាអស់ជាយូរយ៉ាងណា ស្របពេលដែលបច្ចុប្បន្នតារាទាំងនោះ ក៏បានផ្លាស់ប្តូរជីវិតអ្នកខ្លះ ឈប់ពីសិល្បៈបានសាងគ្រួសារយ៉ាងមានសុភមង្គល ឯអ្នកខ្លះនៅតែបន្តអាជីពនេះផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន
សម្រស់តារាល្បីៗកាលពីច្រើនឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា