អាល្លឺម៉ង់៖ ខ្សែបម្រើស្លាបសញ្ជាតិអាល្លឺម៉ង់ Leroy Sane ត្រូវបានគេដឹងថាកំពុងតែស្ថិតនៅក្នុងការចង់បានរបស់ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងការនាំយករូបគេទៅចូលរួមជាមួយនារដូវកាលក្រោយ។

កីឡាករ Leroy Sane

ក្រោមការដឹកនាំរបស់លោក Pep Guardiola កីឡាករវ័យ ២៣ឆ្នាំដែលជួយឲ្យ Manchester City លើកពាន Premier League រូបនេះហាក់មិនសូវបានបង្ហាញខ្លួនក្នុងជម្រើសដំបូងប៉ុន្មានទេ ដោយភាគច្រើនរូបគេអង្គុយក្នុងកៅអីបម្រុងប៉ុណ្ណោះ។ 

លោក Pep Guardiola ជាមួួយពាន Premier League

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ខ្សែបម្រើរបស់ Bayern Munich គឺកីឡាករ Leon Geretzka បាននិយាយថា រូបគេនិងមិត្តរួមក្រុមដ៏ទៃទៀតសប្បាយចិត្តយ៉ាងខ្លាំងបើសិនជាមានឱកាសលេងជាមួយ Sane នៅទឹកដី Allianz Arena មែននោះ។ មិត្តរួមក្រុមជម្រើសជាតិអាល្លឺម៉ង់របស់ Sane ម្នាក់នេះបានបន្តទៀតថា Sane ហាក់មានសម្ពាធក្នុងការលេងនៅក្របខណ្ឌ Bundesliga ជាថ្មីម្ដងទៀត។

កីឡាករ Leon Geretzka
កីឡាករ Leon Geretzka & Leroy Sane ក្នុងក្រុមជម្រើសជាតិអាល្លឺម៉ង់

ពាក់ព័ន្ធទៅនឹងបញ្ហានេះ Bayern Munich បានចេញមុខមកសារភាពថាខ្លួនពិតជាដាក់ការចាប់អារម្មណ៍ទៅលើខ្សែបម្រើស្លាបម្នាក់នេះមែន ប៉ុន្តែវាហាក់មានភាពលំបាកខ្លាំងក្នុងការនាំយករូបគេមករួមរស់ជាមួយ៕

ប្រភព៖ GOAL 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]