ភ្នំពេញ៖​ ក្រោយពីបាន គាបពត់ធ្មេញ អស់មួយរយៈរួចមក គេឃើញថា សុវត្ថឌី ធារិកា ដែលជាតារាចម្រៀង ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស មានសម្រស់ស្រស់ស្អាត និងគួរឲ្យទាក់ទាញ បានមួយកម្រិត ទៀតផងដែរ។

ជាពិសេស មួយរយៈនេះ ការងារសិល្បៈរបស់នាង ហាក់បីដូចជា ទទួលបានភាពជោគជ័យយ៉ាងខ្លាំង ថែមទាំងទទួលបាន ការងារជា​ តារាថតម៉ូត ឲ្យសម្អាងការទៀតផង។

តាមរយៈបណ្ដាញសង្គមរបស់ សុវត្ថឌី ធារិកា ផ្ទាល់បានបង្ហោះរូបភាព ប៉ុន្មានសន្លឹកបង្ហាញពី ការតុបតែងខ្លួន បានយ៉ាងសមសួន និងមើលទៅប្លែកភ្នែក ខុសពីរាល់ដង។ លើសពីនេះ តាមរយៈរូបថតទាំងនោះ តារាចម្រៀងរូបនេះ បានស្ថិតក្នងសម្លៀកបំពាក់ ចងក្បិន បែបប្រពៃណីខ្មែរ អមដោយគ្រឿងអលង្ការ ដ៏ចែងចាំងទៀតនោះ គឺមើលទៅ ស្រស់ស្អាតសមជា នារីខ្មែរយ៉ាងខ្លាំង។

ដោយឡែក ក្រោយពីឃើញបែបនេះ មហាជននានា បានបញ្ចេញមតិ សរសើរនិងពេញចិត្តចំពោះសុវត្ថឌី ធារិកា យ៉ាងខ្លាំងពេល តុបតែងខ្លួនបែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សុវត្ថឌី ធារិកា ពេលតុបតែងសាមញ្ញ
សុវត្ថឌី ធារិកា ពេលតុបតែងសាមញ្ញ
សុវត្ថឌី ធារិកា ពេលតុបតែងបែបប្រពៃណី
សុវត្ថឌី ធារិកា ពេលតុបតែងបែបប្រពៃណី
សុវត្ថឌី ធារិកា ពេលតុបតែងបែបប្រពៃណី
សុវត្ថឌី ធារិកា
សុវត្ថឌី ធារិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិឌី ធារិកា