រាជធានីភ្នំពេញ ៖ ​រថយន្តម៉ាកឡិច​ស៊ីស RX300 ​មួយ​គ្រឿង​​អ្នក​បើក​បរ​​ស្រវឹងបាន​​បោះ​ពួយ​​យ៉ាង​លឿន​​ជ្រុល​ទៅ​បុករនាំង​ដែក​ចែក​ផ្លូវពេញ​ទំហឹង បណ្តាល​ឱ្យ​បាក់​​រាប​ដល់​ដី​អស់​ចំនួន​៧​ផ្ទាំង​ ឯ​រថយន្ត​​​រង​ការ​ខូច​ខាត​អស់​១​កំណាត់​មុខ​​ត្រូវ​​ប៉ូលិស​​ការិយា​ល័យ​​ចរាចរ​ផ្លូវ​គោក​​រាជ​ធានី​ភ្នំពេញ ​ស្ទូច​យក​ទៅ​រក្សាទុក​​ដើម្បី​​ធ្វើ​ការ​ដោះស្រាយ​។

​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​នោះ​បាន​កើត​ឡើង​​កាលពីវេលា​ម៉ោង​​៩​និង៥០​នាទី​​យប់​ថ្ងៃ​ទី​២០ មីនា ២០១២ ​នៅ​លើ​កំណាត់​​វិថី​សហ​ព័ន្ធ​​រុស្ស៊ី​ត្រង់​ចំណុច​មុខ​​មហា​វិទ្យា​ល័យ​​សង្គម​សាស្ត្រ និង​មនុស្ស​សាស្ត្រ​​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ស្ថិត​ក្នុង​ភូមិ​ប៉ប្រក​ខាង​ជើង សង្កាត់​​កាកាប ខណ្ឌពោធិ៍​​សែន​ជ័យ ។ ​រថយន្ត​ដែល​បើក​បោះ​​ពួយ​ជ្រុល​​​ទៅ​បុក​រនាំងដែក​​ចែក​ផ្លូវ​នោះ​ម៉ាក​ឡិចស៊ីស RX300 ​ពណ៌​ស អ្នក​បើក​បរ​​ព្យា​យាម​​លាក់​ឈ្មោះ​​មិន​ប្រាប់​ឱ្យ​ដឹង​នោះ​ឡើយ ។

តាម​ប្រភព​ព័ត៌​មាន​ពីសមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​រថយន្ត​ឡិចស៊ីស​បើក​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ត្រង់​ចំណុច​កើត​ហេតុ​​​បាន​រេ​ចង្កូត​​ទៅ​បុក​រះ​រនាំង​ដែក​​ចែក​ផ្លូវ​នោះ​​ប្រាវតែម្តង បណ្តាល​ឱ្យ​បាក់​ខ្ទេច​រាប​ដល់​ដី​អស់​ចំនួន​៧​ផ្ទាំង​​ និងធ្វើ​ឱ្យ​រថយន្ត​​ក្រពឹត​រួញ១​កំណាត់​មុខ​ទាំង​ស្រុង ៕

Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]