Khmerload ឃើញថាគ្រោះថ្នាក់ចរាចរក្នុង ប្រទេសកម្ពុជាបង្កឡើង ដោយអ្នកស្រវឹងសុរា មានជាទៀង ទាត់គ្រាន់តែមួយថ្ងៃ ៣ ក្នុង ៤ ករណីនៃ គ្រោះថ្នាក់ ចរាចរគឺបណ្តាលមកពីអ្នកបើកបរស្រវឹង។ សូមប្រយ័ត្នប្រយែង មិនត្រូវបើកបរពេលស្រវឹង បើដឹងថានឹងបើកបរមិនត្រូវពិសាអោយហួសកំណត់។

ឡង់គ្រីស្ស័រ​បោល​បុក​ម៉ូតូ​​ស្តេប​បណ្តាល​ឱ្យ​​រង​របួសធ្ងន់​​៣​នាក់​រួច​បើក​រត់​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ ​និង​សន្លប់​បាត់ស្មារតី​​ដោយ​សារ​បើក​ម៉ូតូ​ម្នាក់ឯង ​ក្នុង​ស្ថានភាព​ស្រ​វឹង​ជោកជាំ​​ទៅ​បុក​ខឿន​ចិ​ញ្ចើ​ម​ផ្លូវ​នៅ​ចំណុច​មុខ​ព្រះ​វិហា​រចិន​​តាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ធរុ​ស្ស៊ី​​ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​​១០​យប់​ ថ្ងៃទី​​១ មករា ២០១២ ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ។

ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ គេ​បានឃើញ​បុរសរង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​សូ​និក​ ពណ៌​​ខៀវ ក្នុង​ល្បឿន​លឿនតាម​បណ្ដោយ​ផ្លូវ​សហ​ព័​ន្ធរុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ​ស្រាប់​តែ​មក​ដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ខឿនចិ​ញ្ចើ​ម​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​តែ​ម្នាក់​ឯង រហូត​សន្លប់​បាត់ស្មារតី ដោយ​រង​របួស​បែក​មុខបែកមាត់​ថែម​ទៀត​។ ក្រោយ​ពី​គ្រោះថ្នាក់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ដ​សា​មុ​យ​ដឹក​ទៅ​សង្គ្រោះ​​នៅ​គ្លីនិក​ឯកជន។ ចំពោះ​ម៉ូតូ​​ត្រូវ​បាននគរបាល​ចរាចរ​ខណ្ឌ​សែន​សុខ​យក​​ទៅ​រក្សា​ទុកឱ្យ​នៅ​អធិ​ការដ្ឋាន​ខណ្ឌ​។

បច្ចុប្បន្ន​គ្រោះថ្នាក់​ចរ​ចរណ៍​បាន​កើតឡើង​យ៉ាង​ខ្លាំង​ខ្លា​ដែលភាគច្រើន ​គឺ​បណ្ដាល​មក​ពី​អ្នក​បើក​បរ​​ស្រវឹង។ ដូច្នេះ​អ្នកបើកបរទាំងឡាយ​ត្រូវ​ចងចាំ​​នូវ​​ពាក្យ​មួយ​ឃ្លា​ថា «​បើ​ស្រវឹង​​កុំ​បើក​បរ បើ​បើក​បរ​កុំ​ពិសា​គ្រឿង​ស្រវឹង» វា​បណ្ដាលឱ្យ​​មាន​គ្រោះ​ថ្នាក់​​ជាយថា​ហេតុ ​៕

ស្រវឹង​ស្រា​​ជិះ​ម៉ូតូ​​ទៅ​បុក​​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​

រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មាន​​មនុស្ស​​៣​នាក់​បាន​រង​របួស​​ធ្ងន់​ បាក់ដៃ ​បាក់ជើង ដោយសារ​តែ​រថយន្ដ​ឡង់​គ្រី​ស្ស័រ​១​គ្រឿង បើក​បរ​ដោយ​ស្ត្រីម្នាក់​​​បោល​ទៅបុក​ម៉ូតូ​ស្តេ​ប​​ជិះ​គ្នា​៣​នាក់​ពីក្រោយ​យ៉ាង​ពេញទំហឹង ​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឱ្យ​មនុស្ស​៣​នាក់​​សន្លប់រ​ដូ​ក​រណែល​នៅ​លើ​ផ្លូវ​បេតុង​មួយក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១ មករា ២០១២​។

តាម​ព័ត​មាននៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ យុវជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​មុន​ពេល​កើតហេតុ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្តេ​ប​ ពណ៌​ខ្មៅ​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ។ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ ​​ស្រាប់តែ​មាន​រថយន្ដ​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង​បើកបរ​ដោយ​​ស្ត្រី​ម្នាក់​​ទំនង​ជាង​ស្រវឹង​បើក​​ក្នុង​ល្បឿ​ង​លឿន ​​បានទៅ​បុក​ម៉ូតូ​ស្តេ​ប​​ពី​ក្រោយពេញ​​ទំហឹងអូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​៣​នាក់​រង​របួស​ធ្ងន់បាក់ដៃ​ បាក់ជើង​សន្លប់​ស្ដូកស្ដឹង​នៅ​លើ​ផ្លូវ​តែ​ម្ដង​។ ​រីឯរថយន្ត​បង្ក​ក្រោយ​កើត​ហេតុ​បាន​បើ​ករត់​គេច​ខ្លួន​​ដោយ​សុវត្ថិភាព​។

ចំណែកជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​​រថយន្ដ​សាមុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន រីឯ​ម៉ូតូ​ដែល​រង​ការខូចខាត​ស្ទើរ​ទាំង​ស្រុង​នោះ​ត្រូវ​បាននគរបាលចរាចរខណ្ឌ​ ​យក​ទៅ​រក្សា​ទុកឱ្យ​នៅ​អធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ 

ដកស្រង់ចេញពីកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]