(ភ្នំពេញ)៖ ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកុមារី ហ៊ុន ពេជ្រ មុន្នីវរលក្ខណ៍ ត្រូវបានជ្រើសរើសឱ្យរាំរបាំថ្វាយព្រះពរក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ ៨៣ព្រះវស្សា យាងចូល ៨៤ព្រះវស្សា។

ក្នុងវីដេអូរាំរបាំថ្វាយព្រះពរដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ កុមារី ហ៊ុន ពេជ្រ មុន្នីវលក្ខណ៍ កូនស្រីច្បងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងសម្លៀកជានារីអប្សរាបានរាំពន់ពេនទាំងដៃ ជើង និងដងខ្លួនយ៉ាងល្វត់ល្វន់ទៅតាមចង្វាក់តន្ត្រីថ្វាយព្រះពរ។

កុមារី ហ៊ុន ពេជ្រ មុន្នីវរលក្ខណ៍ ជាកុលធីតាខ្មែរមួយរូបដែលមានចំណង់ចំណូលចិត្តដិតជាប់ជាមួយនឹងសិល្បៈមួយរូបផងដែរ។ កុមារីរូបនេះ ធ្លាប់ទទួលបានមេដាយមាសក្នុងការប្រកួតព្យាណូអន្តរជាតិ នៅប្រទេសសិង្ហបុរីផងដែរ។

សូមទស្សនាវីដេអូ កុមារី ហ៊ុន ពេជ្រ មុន្នីវរលក្ខណ៍ រាំថ្វាយព្រះពរព្រះមហាក្សត្រីខ្មែរ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]