សៀមរាប៖ បើនិយាយពីខេត្តសៀមរាប បងប្អូនប្រិយមិត្តច្បាស់ជាស្គាល់យ៉ាងច្បាស់នូវខេត្តវប្បធម៌ប្រវត្តិសាស្រ្តមួយនេះ។ ទន្ទឹមនឹងនេះវិស័យកីឡាក្នុងខេត្តមួយនេះក៏កំពុងតែមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

ថ្មីៗនេះក្លឹបបាល់ទាត់ពាក់កណ្ដាលអាជីពមួយដែលមានមូលដ្ឋានក្នុងខេត្តសៀមរាបឈ្មោះថា គិរីដងរែក បានបង្ហាញនូវភាពអស្ចារ្យរបស់ខ្លួនតាមរយៈការសាងសង់កីឡដ្ឋានបាល់ទាត់មួយដែលមានលក្ខណៈស្ដង់ដារនៅក្នុងក្រុងសៀមរាប។ កីឡដ្ឋាននេះមានឈ្មោះថា KDR Stadium មានទីតាំងស្ថិតនៅក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ 

រូបភាព 3D កីឡដ្ឋាន KDR Stadium
កីឡដ្ឋាន KDR Stadium

ក្រៅពីទីលានបាល់ទាត់ KDR Stadium ក៏មានទីលានក្នុងសាល (FUTSAL) ទីលានស្មៅសិប្បនិម្មិត ស្ដង់លក់់ចំណីអាហារ និងចំណតរថយន្ត-ម៉ូតូយ៉ាងធំទូលាយ។ បើតាមដំណឹងក្រៅផ្លូវការ KDR Stadium នឹងត្រូវប្រើប្រាស់ជាទឹកដីរបស់សមាជិកលីគកំពូលកម្ពុជា Angkor Tiger សម្រាប់រដូវកាលក្រោយដោយគេរំពឹងថានឹងអាចស្រូបទាញអ្នកគាំទ្រឲ្យចូលទស្សនាច្រើនដូចការប្រកួតរបស់ Angkor Tiger នៅឯកីឡដ្ឋានស្វាយធំ។

ចំណតរថយន្តរបស់កីឡដ្ឋាន KDR Stadium
ក្រុមកីឡាករក្លឹប Angkor Tiger
អ្នកគាំទ្រក្លឹប Angkor Tiger នៅកីឡដ្ឋានស្វាយធំ

អ្វីដែលអស្ចារ្យរបស់ KDR Stadium គឺមានការដាំស្មៅយ៉ាងស្អាតរួមជាមួយការថែទាំ និងកាត់ស្មៅដោយម៉ាស៊ីន Allett C34 ដែលជាផលិតផលរបស់ចក្រភពអង់គ្លេស។ Allett C34 នេះត្រូវបានគេដឹងថាក៏កំពុងប្រើប្រាស់ក្នុងកីឡដ្ឋាន Anfield របស់ Liverpool ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកីឡដ្ឋាន KDR Stadium ក៏មានប្រព័ន្ធបាញ់ទឹកពីក្រោមដីមកដែរ។ 

ស្មៅកីឡដ្ឋាន KDR Stadium
ស្មៅកីឡដ្ឋាន KDR Stadium
កីឡដ្ឋាន KDR Stadium

គួរបញ្ជាក់ផងដែរ គិតមកត្រឹមពេលនេះកីឡដ្ឋាន KDR Stadium រួចរាល់ប្រហែល ៩០ភាគរយហើយ ពោលគឺនៅខ្វះតែការបំពាក់កៅអីសម្រាប់អង្គុយទស្សនាតែប៉ុណ្ណោះ៕

រូបភាព និងវីដេអូ៖ KDR Stadium / Angkor Tiger Football Club 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]