កាណាដា៖ ក្នុងរយៈប៉ុន្មានខែនេះ ដែលតារាចម្រៀងស្រីលំដាប់ជូរមុខ មាស សុខសោភា បានចេញទៅសម្ដែងនៅក្នុងប្រទេស កាណាដា នោះគេសង្កេតឃើញថាមានការគាំទ្រសំណាក់ពុក ម៉ែ បងប្អូន ដែលរស់នៅទីនោះ ខ្លាំងទៅលើការបកស្រាយបទចម្រៀងរបស់ខ្លួន។

ជាមួយគ្នានេះដែរ បើតាមការបង្ហោះរូបភាពជាច្រើន នាពេលកន្លងមករបស់ខ្លួន ក្នុងសកម្មភាពចេញទៅច្រៀងក្រៅប្រទេស លើកនេះ គឺស្ទើរតែគ្រប់កម្មវិធីទាំងអស់របស់   មាស សុខសោភា មានការចូលរួមពេញៗតែម្ដង ធ្វើឲ្យនាង មានកម្លាំងចិត្ត ក្នុងការបកស្រាយបទចម្រៀង គ្មានភាពហត់នឿយឡើយ។

តែអ្វីដែលមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ សឹងតែគ្រប់ការសម្ដែងរបស់មាស សុខសោភា គេសង្កេតឃើញមានការអង្គរក្សការពារ ជាប់ដើម្បីជាសុវត្ថិភាពដល់ខ្លួន អំឡុងពេលដែលកំពុងសម្ដែងលើកឆាកតន្រ្តី នេះបើតាមការបង្ហោះរបស់នាង នៅលើគណនីហ្វេសប៊ុកផ្លូវការ កាលពីថ្មីៗនេះ។

លើសពីនេះទៅទៀតនោះគឺ នៅលើអាវរបស់ក្រុមអង្គរក្សទាំងនោះ បានរំលេចទៅដោយឈ្មោះមាស សុខសោភា ជាអក្សរធំៗតែម្ដង ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបានឃើញបែបនេះ។

បើទោះជាយ៉ាងណាក្ដី ទាំងអស់នេះអាចបញ្ជាក់បានថា សិល្បករ សិល្បការិនី ខ្មែរយើង ដែលធ្វើការចេញទៅសម្ដែងនីក្រៅប្រទេសមិនអន់នោះទេ ថែមទាំងមានកិត្កិយសផងដែរ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នាណា៖

អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា
អ្នកនាង មាស សុខសោភា និងអង្ករក្ស
អ្នកនាង មាស សុខសោភា និងអង្ករក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា