កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ សមាជិកក្នុងក្រុម NCT លោក Lucas បានចូលរួមក្នុងកម្មវិធីមួយមានឈ្មោះថា Luxury Brand Burberry ក្នុងទីក្រុងសៀងហៃ។

ក្នុងនោះដែរ សម្រាប់ការចូលរួមក្នុងកម្មវិធីលើកនេះ លោក Lucas នៅតែរាយមន្តស្នេហ៍របស់ខ្លួនដាក់អ្នកគាំទ្រដូចសព្វមួយដងដដែល ជាមួយនឹងសម្រស់និងទឹកមុខដ៏សង្ហារបស់លោក។ អ្វីដែលពិសេសជាងនេះ ម្តងនេះ លោក Lucas កាន់តែធ្វើឲ្យអ្នកគាំទ្រ ទប់អារម្មណ៍មិនសរសើររូបលោកមិនបាននោះទេ ព្រោះថាលោកបានតុបតែងខ្លួនយ៉ាងស្អាត ជាមួយឈុតខ្មៅធំ និងក្រវិលតូចៗមួយគូ ដែលមើលទៅកាន់តែទាក់ទាញ និងសង្ហាទ្វេមួយកម្រិតទៀត។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា លោក Lucas ពិតជាឆក់យកបេះដូងអ្នកគាំទ្រមិនតិចនាក់នោះទេ ជាមួយនឹងការតុបតែងខ្លួនបែបនេះ។ ម៉្យាងវិញទៀត អ្នកគាំទ្រក៏ទទូចចង់ឃើញតារាចម្រៀងរូបនេះ រៀបចំខ្លួនស្ទាយ៏បែបនេះ ឲ្យច្រើនផងដែរ ព្រោះថាលោកពិតជាសាកសមនឹងឈុតបែបនេះខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Lucas
Lucas
Lucas
Lucas
Lucas
Lucas
Lucas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]