ព័រទុយហ្គាល់៖ បើនិយាយទៅដល់ក្រុមជម្រើសជាតិបាល់ទាត់ព័រទុយហ្គាល់ អ្នកគាំទ្រច្បាស់ជានឹកឃើញដល់កំពូលកីឡាករឆ្នើមលើលោក Cristiano Ronaldo។ តើអ្នកទាំងអស់គ្នាដឹងទេថា ថ្ងៃនេះកាលពី ១៣ឆ្នាំមុន Ronaldo បានធ្វើអ្វីសម្រាប់ក្រុមជម្រើសជាតិរបស់គេ?

Ronaldo ទាល់បាល់ពិន័យ ១១ម៉ែត្រ

គេនៅចាំបាន FIFA World Cup 2006 ធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ និងអ៊ីតាលីជាអ្នកគ្រងជើងឯក។ ពេលនោះផងដែរចំនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៦ Cristano Ronaldo បានទាត់បាល់បញ្ចូលទីជាលើកដំបូងក្នុងព្រឹត្តិការណ៍ FIFA World Cup តាមរយៈបាល់ពិន័យ១១ម៉ែត្រ និងបានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់យកឈ្នះអឺរ៉ង់ក្នុងលទ្ធផល ២ទល់នឹង0។ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2006 នេះផងដែរ Ronaldo បានបង្ហាញខ្លួន ៦ប្រកួត និងបានជួយព័រទុយហ្គាល់បានចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់ម្ចាស់ផ្ទះអាល្លឺម៉ង់ ៣-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ 

Ronaldo អបអរគ្រាប់បាល់ដំបូងក្នុងព្រឹត្តិការណ៍ World Cup
ជម្រើស ១១នាក់ដំបូងរបស់ព័រទុយហ្គាល់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ចាប់តាំងពីពេលនោះមកកីឡាករពាក់លេខ ១៧ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីពេលនោះបានធ្វើឲ្យពិភពស្គាល់ខ្លួនតាមរយៈការជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អ។

បញ្ជាក់ផងដែរថា គិតមកត្រឹមបច្ចុប្បន្ន Ronaldo បង្ហាញខ្លួនឲ្យក្រុមក្រុមជម្រើសជាតិព័រទុយហ្គាល់ចំនួន ១៥៨ប្រកួត និងរកគ្រាប់បាល់បាន ៨៨គ្រាប់ក្នុងនាមជាខ្សែប្រយុទ្ធ។ ជាមួយក្លឹបអាជីពវិញ Ronaldo ធ្លាប់លេងឲ្យ Sporting CP B, Sporting CP, Manchester United (ទីដែលធ្វើឲ្យរូបគេល្បី), Real Madrid និងចុងក្រោយបង្អស់គេកំពុងតែប្រកបអាជីពនៅក្លឹបយក្សអ៊ីតាលី Juventus៕

កីឡាករ Cristaino Ronaldo លេងឲ្យ Juventus
កីឡាករ Cristaino Ronaldo កាលនៅជាកីឡាកររបស់ Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]