ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាចម្រៀងប្រុសសម្លេងស្រទន់ លោករិន សាវ៉េត បានបាត់បង់ភរិយាស្លាប់ព្រោះជំងឺអស់ពេលជាច្រើនឆ្នាំមកហើយ ដែលបន្សល់នូវកូនប្រុសមុខមាត់ដ៏គួរឲ្យស្រលាញ់ម្នាក់ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាក្តុកក្តួលយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកក៏បានធ្វើការបង្ហើបនូវអារម្មណ៍ពិតរបស់ខ្លួន ស្របពេលដែលបច្ចុប្បន្នកំពុងតែរស់នៅតែ២នាក់កូនប្រុស យ៉ាងក្តុកក្តួលជាមួយនឹងពាក្យសុំទោសទៅកាន់កូនប្រុស ដែលមិនសូវមានពេលវេលាមើលថែ ព្រោះតែខ្លួនត្រូវមានការងារដែលត្រូវធ្វើច្រើន។

ដោយក្នុងនោះលោកបានធ្វើការរៀបរាប់យ៉ាងដូច្នោះថា៖«កូនប្រុសពុក ចម្រើនវ័យហើយ ត្បិតតែម្ដាយឯងមិននៅ ហើយវេលាខ្លះត្បិតពុកក៏រវល់ មិនបានមើលថែកូនអោយបានពេញក្រអៅដើមទ្រូងរបស់ពុក អោយពុកសុំទោសណាកូនប្រុស ( ពុកស្រលាញ់កូន)»។

រាល់ពាក្យពេចន៍ដែលចេញពីចិត្តមួយនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតក្តុកក្តួល និងអាណិតដល់លោក ដែលត្រូវដើរតួជាម្តាយផង និងឪពុកផងក្នុងពេលតែមួយ ខណៈពេលដែលប្រពន្ធបានឃ្លាតឆ្ងាយ អស់ពេលមួយរយៈពេលមកនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

រិន សាវ៉េត
រិន សាវ៉េត និងកូនប្រុស
រិន សាវ៉េត និងកូនប្រុស
រិន សាវ៉េត និងកូនប្រុស
រិន សាវ៉េត និងកូនប្រុស
រិន សាវ៉េត និងកូនប្រុស
រិន សាវ៉េត និងកូនប្រុស
រិន សាវ៉េត និងកូនប្រុស
រិន សាវ៉េត និងភរិយាកាលនៅរស់
រិន សាវ៉េត និងភរិយាកាលនៅរស់
រិន សាវ៉េត និងភរិយាកាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត