កូរ៉េខាងត្បូង៖ នៅពេលនេះ កម្មវីធី Produce X 101 កំពុងតែដំណើរការដល់វគ្គទី ៨ ហើយ។ ហើយក្នុងពេលឆាប់ៗដ៏ខ្លីខាងមុននេះ អ្នកគាំទ្រនឹងឃើញក្រុមតារាចម្រៀងថ្មី ដែលបង្កើតចេញពីការប្រកួតប្រជែង នៅក្នុងកម្មវិធីនេះផងដែរ។

យ៉ាងណាមិញ សម្រាប់បេក្ខភាពជាច្រើនរូប ដែលកំពុងប្រកួតប្រជែង នៅក្នុងកម្មវិធី Produce X 101 នេះដែរ គឺមានបេក្ខជន៤រូប ដែលត្រូវអ្នកគាំទ្រជឿជាក់ថា ពួកគេនឹងត្រូវ Debut ជាក្រុមចម្រៀងថ្មីរបស់កម្មវិធីនេះ ជាក់ជាមិនខាននោះទេ ព្រោះថាបេក្ខភាពទាំង៤នាក់នេះ តាំងពីចាប់ផ្តើមកម្មវិធីរហូតដល់វគ្គទី ៨ ពួកគេមិនដែលមានពិន្ទុធ្លាក់ចេញពីតារាង Top 10 នោះឡើយ៕

ចង់ដឹងថា បេក្ខភាពទាំង៤នាក់ មានបេក្ខជនរូបណាខ្លះ តោះតាមដានខាងក្រោម៖

១. Kim Wooseok មកពីផលិតកម្ម Top Media

កាលពីវគ្គទី១ រូបលោកបានចំណាត់ថ្នាក់លេខ ៥។ លុះរហូតមកដល់ពេលនេះ លោកមិនដែលធ្លាក់ពីតារាងកំពូលទាំង១០ នោះទេ។ បច្ចុប្បន្ន Wooseok កំពុងឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងតារាង។ 

Kim Wooseok

២. Song Hyeongjun មកពីផលិកម្ម Starship

Song Hyeonhjun រូបលោកក៏មិនខុសពី Wooseok ដែរ ក៏ប៉ុន្តែនៅវគ្គទី ១ រូបលោកបានទទួលចំណាត់ថ្នាក់លេខ១០។ លុះមកដល់ពេលនេះ លោកកំពុងឈរនៅចំណាត់ថ្នាក់លេខ ២ បន្ទាប់ពី Wooseok។ 

Song Hyeongjun

៣. Kim Mingyu មកពីផលិតកម្ម Jellyfish

កាលពីវគ្គដំបូង លោកបានឈរនៅតំណែងលេខ ១។ ក៏ប៉ុន្តែពេលនេះ លោកកំពុងឈរនៅតំណែងលេខ៣។ 

Kim Mingyu

៤. Kim Yohan មកពីផលិតកម្ម OUI Entertainment

បេក្ខភាពរូបនេះ ធ្លាប់ឈរនៅចំណាត់ថ្នាក់លេខ ១ ចំនួន៣វគ្គ ហើយនៅពេលនេះ លោកកំពុងឈរនៅលំដាប់ថ្នាក់លេខ ៥៕ 

Kim Yohan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]