ភ្នំពេញ៖ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា អ្នកនាង យុគ ចិន្តា មានកូនស្រីវ័យ ១៦ឆ្នាំ ជាមួយនឹងរូបរាងស្រអែមស្រស់ ធ្វើទស្សនិកជនមានការចាប់អារម្មណ៍ខ្លាំង នាពេលកន្លងមក។

ជាមួយគ្នានេះ រាល់សកម្មភាពរបស់ ម្ដាយ កូនពីរដួងនេះ ត្រូវបានប្រិយមិត្តតាមដានមិនរំលងពីក្រខ្សែភ្នែកពួកគេឡើយ មិនថាជាការងារ ដំណើរកម្សាន្ត ឬមួយជីវភាពប្រចាំថ្ងៃឡើយ ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាស្រី អ្នកនាង យុគ ចិន្តា បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងទិដ្ឋភាពកម្មវិធីខួបកំណើតកូនស្រី របស់ នាង ក្នុងវ័យ ១៦ឆ្នាំ

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាអ្នកនាង យុគ ចិន្តា បានបង្ហាញពីទិដ្ឋភាពកម្មវិធីខួបកំណើតកូនស្រី របស់ខ្លួន ជាមួយនឹងការតុបតែងទៅដោយផ្កាពណ៌ក្រហម ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងមែនទែន។ បើទោះបីជាខ្លួនមានការរវល់ តែអ្នកនាង តែងតែរៀបចំខួបឲ្យកូនស្រី មិនដែលអាក់ខានម្តងណាឡើយ។

គួររម្លឹកផងដែរថា ខួបកំណើតកូនស្រី របស់អ្នកនាង យុគ ចិន្តា ឆ្នាំនេះទទួលបានកាដូ ជាមួយនឹងឧបករណ៍ភ្លេង ហ្គីតា ញញឺមបិទមាត់មិនជិតនោះទេ៕

ខួបកំណើតកូនស្រី យុគ ចិន្តា
ខួបកំណើតកូនស្រី យុគ ចិន្តា
ខួបកំណើតកូនស្រី យុគ ចិន្តា
ខួបកំណើតកូនស្រី យុគ ចិន្តា
ខួបកំណើតកូនស្រី យុគ ចិន្តា
ខួបកំណើតកូនស្រី យុគ ចិន្តា
ខួបកំណើតកូនស្រី យុគ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា