ថៃ៖ តារាសម្តែងស្រីរូបស្រស់ Cherbelle Lanlalin ដែលប្រិយមិត្តភាគច្រើនហៅនាងថា «ដកសោក» កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ក្រោយនាងសម្រេចចិត្តទៅវះកាត់កែកុនទម្រង់ច្រមុះ កាលពីពេលថ្មីៗនេះ។

ដោយ Cherbelle បានទៅធ្វើការវះកាត់នៅឯប្រទេសកូរ៉េ ហើយនាងបានបង្ហាញគ្រប់ដំណាក់កាលទាំងអស់គ្នាឲ្យអ្នកគាំទ្របានដឹង តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ តារាស្រីរូបនេះបានប្រាប់ឲ្យដឹងថា ប្រើពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះការវះកាត់ក៏បានបញ្ចប់ ហើយនាងក៏ទទួលបានទម្រង់ច្រមុះថ្មី។

ទោះបីជាការវះកាត់បានបញ្ចប់ពិតមែន តែនៅមិនទាន់ឃើញទម្រង់ច្រមុះថ្មីនៅឡើយទេ ព្រោះកំពុងស្ថិតក្នុងដំណាក់កាលព្យាបាល ហើយត្រូវចាំរយៈពេល១ខែទៀតទើបច្រមុះចូលទម្រង់ស្អាត។ ជាមួយគ្នានេះដែរ Cherbelleកំពុងតែមានព្រួយបារម្ភ ហើយសង្ឃឹមថានឹងស្អាតជាងមុន ព្រោះច្រមុះដើមរបស់ស្អាតស្រាប់ទៅហើយ។

យ៉ាងណាមិញ Cherbelleទទួលបានសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រដែលហ៊ានបង្ហាញការពិត ខណៈពេលដែលតារាមួយចំនួនព្យាយាមលាក់បាំង រាល់កែសម្ផស្សទៅវិញ៕

Cherbelle Lanlalin
Cherbelle Lanlalin
Cherbelle Lanlalin
Cherbelle Lanlalinមុនពេលវះកាត់
Cherbelle Lanlalinមុនពេលវះកាត់
Cherbelle Lanlalinក្រោយពេលវះកាត់
Cherbelle Lanlalinក្រោយពេលវះកាត់
Cherbelle Lanlalinក្រោយពេលវះកាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]