អង់គ្លេស÷ ចាត់ទុកថាជាមេរៀនមួយសំរាប់ម្ដាយមួយរូបដែលកំពុងលេងជាមួយកូន ស្រាប់តែជាប់នៅក្នុងទូរហិបដាក់អីវ៉ាន់។ អ្នកស្រី Demi Lambe ដែលមានកូនពីរនាក់ បានជាប់នៅក្នុងទូរហិបដាក់អីវ៉ាន់ នៅកន្លែងហែលទឹក ក្នុងទីក្រុង Stockton on Tees កាលពីថ្មីៗនេះ។

ដំបូងនោះ អ្នកស្រី Demi Labe មានបំណងចង់ធ្វើអោយកូនរបស់គាត់សើច ស្រាប់តែភ្លាមនោះក៏ជាប់នៅក្នុងទូរហិបនោះយ៉ាងណែន រើមិនរួចទៅវិញ។ 

នៅពេលនោះមិត្តភិក្តរបស់គាត់ស្រាប់តែយកទូរស័ព្ទមកថតវីឌីអូ មិនជួយគាត់ទៅវិញ។ បន្ទាប់មកក៏មានបុគ្គលិកនៅទីនោះបានឃើញគាត់ក្នុងសភាពលំបាក ក៏ប្រញាប់ប្រញាល់ចូលមកជួយ។ អ្នកស្រីបាននិយាយថា ដំបូងគាត់លេងសប្បាយជាមួយកូន ហើយក៏គិតខ្លួនគាត់អាចចូលរួច ហើយក៏អាចចេញរួចដែរ បន្ទាប់មកគាត់ក៏ផ្អៀងខ្លួនចូលទៅក្នុងហិបនោះ រួចក៏បានជាប់នៅក្នុងនោះអស់រយៈពេល៣០នាទី។

គេបានជួយនាងចេញដោយយកសាប៊ូដុសខ្លួនចាក់លើខ្លួននាង ដើម្បីរអិលងាយស្រួលចេញមកក្រៅ។ បន្ទាប់ពីចេញរួចនាងមានរបួសឈាមត្រង់ចិញ្ចើម និងជាំជើងបន្ដិច។ អ្នកស្រីបាននិយាយទៀតថា «ខ្ញុំរកវិធីចេញមិនឃើញទេ ដោយសារខ្ញុំភ័យពេក ពិតជាអរគុណសាប៊ូដុសខ្លួនណាស់៕»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]