បរទេស៖ កំពូលកីឡាករ MMA មិនដែលចាញ់របស់រុស្ស៊ី Khabib Nurmagomedov នឹងត្រូវឡើងប្រកួតជាថ្មីតទល់នឹងកីឡាករអាមេរិក Dustin Poirier នៅក្នុងកម្មវិធី UFC242 នាខែកញ្ញាខាងមុខ។ 

កីឡាករ Khabib Nurmagomedov

នេះជាលើកទីមួយហើយរបស់ Khabib Nurmagomedov ដែលត្រូវឡើងប្រកួតសាជាថ្មីបន្ទាប់ពីរូបគេយកឈ្នះជើងខ្លាំង MMA របស់អាយឡែនដែលធ្លាប់ប្រកួតជាមួយ Floyed Mayweather គឺកីឡាករ Conor McGregor កាលពីខែតុលាឆ្នាំទៅ។

Khabib Nurmagomedov កាលពីប្រកួតជាមួយ Conor McGregor

បន្ទាប់ពីមានការព្រមព្រៀងជាផ្លូវការ កីឡាករ MMA មិនដែលចាញ់ Khabib Nurmagomedov បានសរសេរនៅលើបណ្ដាញសង្គម Twitter របស់ខ្លូនថា "Welcome aboard Dustin Poirier." ដែលមានន័យជាខ្មែរថា ស្វាគមន៍ Dustin Poirier។  

កីឡាករ Khabib Nurmagomedov បង្ហោះនៅលើ Twitter

ដៃគូររបស់ Khabib Nurmagomedov កីឡាករ Dustin Poirier ធ្លាប់ប្រកួតចំនួន ៣១ដង ឈ្នះ២៥ ចាញ់៥ និងមិនប្រកាសលទ្ធផល១ដង។ ប៉ុន្តែនាពេលថ្មីៗនេះរូបគេទើបតែទទួលបានជ័យជម្នះ ៥ប្រកួតជាប់គ្នាក្នុងក្នុងកម្មវិធី UFC242 បន្ទាប់ពីភ្លាត់ចាញ់ក្រោមក្បាច់របស់ Michael Johnson កាលពីឆ្នាំ ២០១៦។

កីឡាករ Dustin Poirier

គួរបញ្ជាក់ផងដែរថា ការប្រកួតរវាងអ្នកទាំងពីរនឹងធ្វើឡើងក្នុងខែកញ្ញា នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។

ប្រភព៖ Sky Sports 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]