ភ្នំពេញ៖ ធ្លាប់តែឃើញតាមរយៈព័ត៌មានទូទៅនៃបច្ចេកវិទ្យាថ្មីរបស់ OPPO Reno 10X Zoom ដែលមានបង្កប់បច្ចេកវិទ្យាមហា Zoom គឺ 60X Digital Zoom ឥឡូវបានឮ និងឃើញច្បាស់ភ្នែកហើយ ពិតជាមិនធម្មតារបស់គេមែន។

វីដេអូ Review ដែលធ្វើឡើងដោយគេហទំព័រ John Sey Tech ដ៏ល្បីល្បាញក្នុងវិស័យបច្ចេកវិទ្យាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកគាំទ្ររាប់សិបម៉ឺននាក់នៅពេលដែលគាត់ចេញវីដេអូម្តងៗ ទាក់ទងនឹងការបង្ហាញបច្ចេកវិទ្យាថ្មីៗលើវិស័យទូរស័ព្ទដៃនោះ។ 

បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno
បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno
បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno

តាមការបញ្ចាក់នៅក្នុងវីដេអូ Review នោះបានបង្ហាញថា OPPO បានរចនា និង Upgrade បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីលោក John Sey និងអាចនិយាយបានថា វាកំពុងត្រូវបានក្រុមអ្នកជំនាញថតរូបល្បីៗនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកធ្វើការពិចារណាហើយនៅពេលនេះ ព្រោះគុណសម្បត្តិរបស់វាមានច្រើនសន្ធឹកសន្ធាប់សម្រាប់កំលាយខ្លួនឯង ទៅជាជំនួយការដ៏ឆ្លាតវៃដល់អ្នកជំនាញថតរូបទាំងនោះ ដែលងាយស្រួលដាក់តាមខ្លួនទៅគ្រប់ទីកន្លែង និងមានមុខងារជាច្រើនថែមទៀត ដែលអាចផ្តល់ឲ្យពួកគេនូវរូបភាពយ៉ាងទាក់ទាញ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ព្រោះឮថា OPPO Reno ជាស៊េរិថ្មីសម្រាប់ការច្នៃប្រឌិតថ្មីគ្មានដែនកំណត់។

លោក John Sey Tech បានបង្ហាញពីរបៀបនៃថតរូបភាពគ្រប់ Function ទាំងអស់ដែលមាននៅក្នុងទូរស័ព្ទ OPPO Reno 10X (វាឈ្មោះ Reno10X តែវា Zoom បាន60X) ជាពិសេសគឺការ Zoom រហូតដល់ទៅ 60 ដងសឹងតែមិនបែកគ្រាប់អ្វីទាំងអស់។ Zoom កាន់តែឆ្ងាយកាន់តែច្បាស់ ដោយអ្នកខ្លះធ្លាប់បាននិយាយគ្នាលេងថា OPPO Reno 10X Zoom បានបង្កប់បច្ចេកវិទ្យា Zoom កប់ពពកឯណោះកាលពីមុនពេលប្រកាសខ្លួននៅលើទីផ្សារ។

ឥឡូវពិតជាដូចការអួតរបស់ពួកគេមែន បច្ចេកវិទ្យា 60X Digital Zoom នៅក្នុងតួខ្លួន OPPO Reno 10X Zoom តម្លៃ 899$ នេះ មិនធ្វើឲ្យលោកអ្នកខកចិត្តនោះទេ ព្រោះចាប់ពីស៊េរី Reno នេះទៅ។ OPPO មិនព្រលែងដៃទៀតឡើយ គឺថាសម្រុកកយកតែម្តងចំពោះការច្នៃប្រឌិតលើបច្ចេកវិទ្យាកាមេរ៉ា និងកម្លាំងម៉ាស៊ីនផ្ទុក និងផ្សេងៗទៀត គឺ Brand មួយនេះតែងតែ Supersized អ្នកប្រើប្រាស់ទូរស័ព្ទដៃជានិច្ចនៅទូទាំងពិភពលោកហួសពីការស្មានរបស់ពួកគេ៕

OPPO Reno

ដូច្នេះបើចង់ជ្រាបច្បាស់វីដេអូ Review នេះសូមទស្សនាវីដេអូ Full ដូចខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]