ភ្នំពេញ៖ ដូចដែលប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយថា កាលពីប៉ុន្មានថ្ងៃមុននេះត្រូវជា ថ្ងៃបុណ្យបិតាអន្តរជាតិ ដែលជាឃើញមនុស្សគ្រប់គ្នា បង្ហាញពីក្ដីស្រលាញ់របស់ខ្លួន ក្នុងថ្ងៃនោះ ទៅកាន់ឪពុក។

ជាមួយគ្នានេះដែរ គេឃើញមានសិល្បករ សិល្បការិនីក្នុងប្រទេស យើងជាច្រើនបានសម្ដែងក្ដីស្រលាញ់ តាមរយៈការបង្ហោះសារ និង រូបភាព ពីអារម្មណ៍រៀងៗខ្លួន។

ប៉ុន្តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនិង ស្ទើរតែទប់ទឹកភ្នែកសឹងមិនបាន ក្រោយពីបានអានសាររបស់ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង យក់ ថិតរដ្ឋា បានសរសេរថា៖«គេបុណ្យឪពុកគេផុសគ្រប់គ្នាចុះបើខ្ញុំអត់ ឲ្យផុសអីវិញ??????????!ប៉ានៅណាលឺ ស្រស់ហៅទេខ្ញុំដឹងថាប៉ាអត់លឺទេគឺមានតែម៉ាក់ទេដែលលឺខ្ញុំហៅ បងប្រុសនឹងលោកយាយក៏មិនលឺដែរ មិចអ្នកទាំងបីដាច់ចិត្តម៉្លេះពួកខ្ញុំពិតជាចង់ឃើញស្នាមញញឹមរបស់ពួកអ្នកណាស់»។

ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ ខ្លួន បានសម្ដែងអារម្មណ៍នឹកស្មានមិនដល់ ថាបែបនេះសោះ ព្រោះធ្លាប់តែឃើញចម្រៀងសើចសប្បាយ នាពេលកន្លងមក។

បើទោះបីជាយ៉ាងនេះក្ដី ក៏អ្នកនាង យក់ ថិតរដ្ឋា ទទួលបានក្ដីស្រលាញ់ពីអ្នកម្ដាយ និង ភាពកក់ក្ដៅពីស្វាមីដ៏ល្អ របស់ខ្លួន នោះគឺ លោក ឃុំ ប៉ុណ្ណាដែត ព្រមទាំងកូនៗរបស់នាង ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា និងអ្នកម្ដាយ
យក់ ថិតរដ្ឋា និងស្វាមី
យក់ ថិតរដ្ឋា និងស្វាមី
យក់ ថិតរដ្ឋា និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា