ភ្នំពេញ៖ ហោះហើរកាន់តែប្រសើរជាមួយអ៊ែមមឺរឹត និងរីករាយនឹងបទពិសោធន៍នៃដំណើរកម្សាន្តដ៏ឥតខ្ចោះ។ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹតដែលទទួលបានពានរង្វាន់ច្រើនបំផុតសម្រាប់សេវាកម្មល្អឈានមុខគេលើពិភពលោក។ ឥលូវនេះកំពុងផ្តល់ជូនតម្លៃពិសេសទៅលើយន្តហោះថ្នាក់ជំនួញទៅកាន់ទិសដៅកំពូលនៅក្នុងបណ្តាញសកលរបស់អ៊ែមមឺរឹត ដែលមានរយៈពេលកំណត់។

ការផ្តល់ជូនតម្លៃពិសេសនេះមានរយៈពេលត្រឹមតែ ៤ ថ្ងៃតែប៉ុណ្ណោះគឺចាប់ពីថ្ងៃទី ១៧ ខែមិថុនា រហូតដល់ថ្ងៃ ២១ ខែមិថុនា ឆ្នាំ២០១៩ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃ ៣១ ខែកញ្ញា ឆ្នាំ២០១៩។ ចាប់បើកការកក់សំបុត្រនៅថ្ងៃទី ១៧ ខែមិថុនា នេះតទៅ ដែលអនុញ្ញាតឲ្យអ្នកដំណើរទាំងអស់ហោះហើរទូទាំងសកលលោក និងរីករាយជាមួយបទពិសោធន៍ដ៏អស្ចារ្យ ដូច្នេះសូមរួសរាន់ឡើង។

តារាងធ្វើដំណើរ

*ថ្លៃសំបុត្រ គឺរាប់បញ្ចូលទាំងពន្ធ ថ្លៃប្រេងឥន្ធនៈ និងអាចផ្លាស់ប្តូរតាមតម្លៃអត្រាប្តូរប្រាក់។ សម្រាប់ថ្ងៃបុណ្យ និងល័ក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ហោះហើរកាន់តែប្រសើរជាមួយអ៊ែមមឺរឹត

អ៊ែមមឺរឹត ជឿជាក់ក្នុងការធ្វើឱ្យបទពិសោធជើងហោះហើររបស់អ្នកកាន់តែពិសេសមិនធម្មតា។ ដោយការវិនិយោគលើយន្តហោះលំដាប់ពិភពលោក Airbus A380 និង Boeing 777 អ្នកដំណើរទាំងអស់អាចហោះហើរកាន់តែប្រសើរជាមួយអ៊ែមមឺរឹតគ្រប់ដំណើរកម្សាន្តរបស់អ្នក។

ជាមួយនឹងសេវាកម្មអ្នកបើកបរទៅទទួលដល់ទីកន្លែង អ្នកដំណើរអាចរីករាយជាមួយនឹងសេវាកម្មមុនពេលហោះហើរ និងកំពុងហោះហើរព្រមជាមួយនឹងសេវាបើកបរទៅមកពីអាកាសយានដ្ឋាន និងកន្លែងអង្គុយរង់ចាំដ៏ប្រណិតរបស់អ៊ែមមឺរឹត ។ អ្នកដំណើរតាមយន្តហោះថ្នាក់ជំនួញធ្វើដំណើរពីទីក្រុងភ្នំពេញ អាចទន្ទឹងរង់ចាំនូវដំណើរកម្សាន្តដ៏ល្អឥតខ្ចោះដែលយន្តហោះទំនើប ដែលបំពាក់នូវគ្រឿងបន្លាស់ដែលរចនាឡើង ដើម្បីផ្តល់បទពិសោធន៍ធ្វើដំណើរកាន់តែប្រសើរ។

យន្តហោះអ៊ែមមឺរឹត A380 អនុញ្ញាតឲ្យអ្នកដំណើរតាមយន្តហោះថ្នាក់ជំនួញរីករាយ នឹងការហោះហើរជាលក្ខណៈឯកជនជាមួយនឹងបារផ្ទាល់ខ្លួន ឬក៏អាចរីករាយពិសាអាហារសម្រន់ និងភេសជ្ជៈផ្សេងៗ ក៏ដូចជាស្រាល្អៗជាមួយអ្នកដំណើរផ្សេងទៀតនៅឯកន្លែងសម្រាករួមនៅលើយន្តហោះ។

ក្រុមហ៊ុន អ៊ែមមឺរឹត ក៏ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបង្អស់នៅលើពិភពលោកដែលដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាជាក់ស្តែងបណ្ដាញ (VR) នៅលើទំព័រឌីជីថលរបស់ខ្លួន ដូច្នេះអ្នកដំណើរ អាចជ្រើសរើសកៅអីរបស់ពួកគេ និងមើលលក្ខណៈផ្សេងៗទៀតនៃយន្តហោះថ្នាក់ជំនួញ (Business Class) មុនពេលហោះហើរ។ កៅអីដែលអាចបត់ធ្វើជាគ្រែបានដែលធ្វើឲ្យអ្នកដំណើរសំរានបានស្រួលពេញមួយយប់។ ទាំងនេះគឺបទពិសោធន៍ដែលអ្នកដំណើរនៅក្នុងយន្តហោះថ្នាក់ជំនួញអាចមើលឃើញនៅលើយន្តហោះតាមអនឡាញ (https://www.emirates.com/kh/english/experience/cabin-features/business-class/a380/)។

អ្នកដំណើររបស់អ៊ែមមឺរឹត

ទំរេតខ្នងសំរាក និងជ្រើសរើសនូវប៉ុស្តិ៍ចំនួន ៤០០០ ប៉ុស្តិ៍ បង្ហាញនូវកម្មវិធីចុងក្រោយ និងមានច្រើនភាសាជាមួយប្រព័ន្ធកំសាន្តក្នុងយន្តហោះ រួមបពា្ចូលភាពយន្តល្បីៗ។ អ្នកដំណើរអាចរៀបចំផែនការហោះហើរ និងមើលលក្ខណៈពិសេសព្រមទាំងបទពិសោធន៍មុនពេលហោះហើរ។https://www.emirates.com/kh/english/experience/cabin-features/business-class/b777/

អ្នកដំណើរក្នុងថ្នាក់ជំនួញ នឹងទទួលបាននូវសម្ភារៈប្រើប្រាស់ដោយ Bvlgari នៅលើយន្តហោះប្រភេទ A380 ឬ Boeing 777 អ្នកដំណើរគ្រប់កាប៊ីនទាំងអស់អាចចែករំលែកបទពិសោធន៍នៃការធ្វើដំណើររបស់ពួកគេ នៅលើបណ្តាញសង្គមហើយនៅតែបន្តភ្ជាប់គ្នានៅលើជើងហោះហើរជាមួយនឹងទិន្នន័យ Wi-Fi 20MB ដែលបានផ្ទុករួចជាស្រេច។

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត តភ្ជាប់អ្នកដំណើរនៅប្រទេសកម្ពុជាទៅនឹងបណ្តាទិសដៅផ្សេងៗទៀត នៅប្រទេសថៃ និងប្រទេសផ្សេងៗ នៅអាស៊ីអាគ្នេយ៍។ ជាមួយនឹងទីក្រុងដ៏រស់រវើកនៃទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលកណ្តាលរបស់ខ្លួនអ៊ែមមឺរឹតផ្តល់ឱ្យអ្នកដំណើរនូវការតភ្ជាប់ដោយផ្ទាល់ទៅកាន់គោលដៅជាង ១៥០ គោលដៅ ៨៥ ប្រទេស ជាមួយគ្នាផងនោះ ៤២ គោលដៅហោះទៅកាន់ទ្វីបអឺរ៉ុប ២០ ទិសដៅទៅអាហ្វ្រិក​ ៥០ តំបន់អាស៊ី និងប៉ាស៊ីហ្វិក ១៣ នៅមជ្ឈឹមបូព៌ា និង ១៧ ទៅកាន់ទ្វីបអាមេរិក។

សម្រាប់ព័ត៌មាននៃការកក់សំបុត្រយន្តហោះអ្នកដំណើរទាំងអស់អាចទំនាក់ទំនងការិយាល័យ អ៊ែមមឺរឹត នៅកម្ពុជាតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៨ ១៦៨ ឬ តាមរយៈអ៊ីម៉ែល [email protected] ដើម្បីធ្វើការកក់សំបុត្រយន្តហោះ សូមចូលទៅកាន់ www.emirates.com/kh ឬទំនាក់ទំនងទៅកាន់ភ្នាក់ងារទេសចរណ៍នៅក្បែរលោកអ្នក ៕

បុគ្គលិកបំរើការរបស់អ៊ែមមឺរឹត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]