អង់គ្លេស៖ Manchester United ហាក់បានត្រៀមខ្លួនសម្រាប់ការចាកចេញរបស់កីឡាករ Paul Pogba ថែមទាំងបានបង្វែរចំណាប់អារម្មណ៍មកលើកីឡាករល្អៗរបស់ Barcelona ២រូបនេះជំនួសវិញ។ គួរឱ្យដឹងថា Pogba ដែលជាកីឡាករថ្លៃបំផុតក្នុងកំណត់ត្រារបស់ Man UTD កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់អំពីអនាគតរបស់គេជាមួយក្លិប ក្រោយពេលដែលគេបានបង្ហើបថាចង់ចាកចេញ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីបន្ថែមទៀត។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

ដោយឡែក បើតាម Mundo Deportivo បានឱ្យដឹងថា ក្លិបបិសាចក្រហម កំពុងសម្លឹងឃើញកីឡាករ Ivan Rakitic របស់ Barca ស្របពេលដែលក្លិបអេស្ប៉ាញមួយនេះ កំពុងបង្ហាញចេតនាចង់លក់កីឡាករសញ្ជាតិក្រូអាតនេះចោល។ យ៉ាងណាមិញ មិនត្រឹមតែ Rakitic ប៉ុណ្ណោះទេ កីឡាករ Coutinho ក៏កំពុងស្ថិតក្នុងរ៉ាដារបស់ Man UTD ដូចគ្នា ខណៈដែល Coutinho នឹងភ្នាក់ងាររបស់គេកំពុងមមាញឹកលើការចរចាជាមួយក្លិបនានា បន្ទាប់ពីរូបគេមិនសូវមានឱកាសបង្ហាញខ្លួននៅ Barcelona។

យ៉ាងណាក្តី នេះគ្រាន់តែជាការបញ្ជាក់ពីប្រភពនានា ប្រសិនបើក្នុងករណីដែល Pogba ចាកចេញប៉ុណ្ណោះ ខណៈពេលនេះក្លិបធំៗដូចជា Real Madrid និង Juventus ជាដើមក៏កំពុងស្ថិតក្នុងការពិចារណាដូចគ្នា ដោយសារតែកត្តាតម្លៃខ្លួនរបស់ Pogba ដែលដាក់ដោយ Man UTD៕ 

កីឡាករ Ivan Rakitic
កីឡាករ Coutinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]