រាជធានីភ្នំពេញ ៖ នារីម្នាក់បានលោតពីលើស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿង២នាក់ ហើយឈប់ម៉ូតូលើស្ពានកម្ពស់ប្រមាណ៣ម៉ែត្រ និងឈ្លោះប្រកែកគ្នាជាមួយគូ សង្សារ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែ មិថុនា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា គេឃើញគូសង្សារមួយគូនេះជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ស មិនចាំផ្លាកលេខ ឌុបគ្នាតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីខាងកើតទៅខាង លិច ឡើងលើស្ពានអាកាសស្ទឹងមានជ័យ ។
លុះទៅដល់លើស្ពានក៏បានឈប់ម៉ូតូ ហើយឮសូរសំឡេងឈ្លោះប្រកែកគ្នា ខណៈ នោះស្រាប់តែខាងស្រីលោតពីលើស្ពានដែលមានកម្ពស់ប្រមាណ៣ម៉ែត្រ បណ្តាលឲ្យបែកក្បាលរងរបួស ធ្ងន់ ។ ចំណែកឯខាងប្រុស ក៏ជិះម៉ូតូចុះមកក្រោម ហើយលើកនាងសង្សារឲ្យអង្គុយ និងទាក់ទងទៅសមត្ថ កិច្ចឲ្យជួយអន្តរាគមន៍ ។ ភ្លាមៗនោះ សមត្ថ កិច្ចក៏មកដល់ ហើយទាក់ទងហៅរថយន្តសង្គ្រោះ ឲ្យមកដឹកនារីរងគ្រោះទៅមន្ទីពេទ្យ ។
ក្រោយពីកើតហេតុ បុរសជាសង្សារបានជិះម៉ូតូតាមពីក្រោយរថយន្តពេទ្យបាត់ទៅ បន្សល់ទុកតែស្បែក ជើងមួយគូនៅកន្លែងកើតហេតុ ។ គេនិយាយថា បានសង្សារនារីអាងអីលោតសម្លាប់ខ្លួនបែបនេះ ពិតជាយ៉ាប់ហើយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]