បន្ទាយមានជ័យ៖ សប្តាហ៍នេះការប្រគំតន្ត្រីខ្នាតយក្សដ៏ធំសម្បើម ដើម្បីអបអរសាទរ ស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection នាថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០១៩ នឹងប្រព្រឹត្តិឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការប្រគំតន្ត្រីខ្នាតយក្សដ៏ធំសម្បើមរបស់ GANZBERG

សម្រាប់អ្នកដែលមានបំណងមកចូលរួមកម្សាន្តជាមួយនឹងព្រឹត្តិការណ៍ដ៏ពិសេសនៅប៉ៅយប៉ែត តើអ្នកដឹងទេថា គ្រាមភាសាអ្នកស្រុកបន្ទាយមានជ័យមានច្រើនសណ្ឋានណាស់ បើអ្នកមកពីបណ្តាខេត្តផ្សេង ឬមកពីក្រុងភ្នំពេញប្រហែលជាពិបាកស្តាប់បន្តិច។ តែមិនអីទេថ្ងៃនេះយើងខ្ញុំនឹងបង្ហាញខ្លះៗពីភាសាអ្នកប៉ោតប៉ែតបន្ទាយមានជ័យមួយចំនួនដូចជា៖

- សោ = អស់កំលាំង
- យ៉ាក = ពិបាក
- រ៉ណា = នរណា
- ស្នំតើ = សមតើ, ល្អជាតើ, ឧ.កូននេះស្នំតើ ចេះជួយការងារម៉ែឪ។
- កិញ ឬ ប៉ិន = ពូកែ ឬ ប្រសព្វ
- ល្អែង, រអែង = ឧស្សាហ៍
- ល្ពោត = ត្របែក
- ដិញ = ដឹង
- ហាប់ណុង = ស្ទើរតែ, ជិត, ឧ. ភ័យហាប់ណុងស្លាប់
- ទឹកជា = ទឹកសាបធម្មតា (ទឹកពាង ទឹងអណ្តូង លើកលែងទឹកដាំពុះ ទឹកតែ)
- ផន់ = របស់ (បញ្ជាក់កម្មសិទ្ធិ) ឧ. ផ្ទះផន់ញ៉ុម= ផ្ទះរបស់ខ្ញុំ។
- មៀវ = ឆ្មារ
- តាណេះ តាណុះ = ទីនេះ ទីនោះ
- អង់កាឡុប = សំបកកង់
- សំអែល = ពោះវៀនកង់
- ចុះ = មើម, ឧ. ចុះត្រាវ ចុះឈូក
- ស្លល្វែក្តាម = សម្លខួក្តាម
- បោះ = របស់
- ជុំ = ផង, ជាមួយ, ឧ. ទៅស្រុកជុំអ្នកណា?
- កំប៉េស = ច្រើនណាស់, ឧ. នៅវត្តពេលបុណ្យទាន មនុស្សកំប៉េស
- ណឺ = ណា (ប្រើដើម្បីសុំ), ឧ. កុំរត់ចោលគ្នាណឺ
- សាច់មាន់ = ជ្រាំងខ្នុរ
- សន្លុះ = តឺនុយដាក់អាវក្នុងខោរឺសំពត់, ឧ. កូនសិស្សត្រូវស្លៀកពាក់សន្លុះអោយបានសមរម្យ។
- ប្រោ = អត់ស្អាត, ឧ. រូបរាងប្រោដូចខ្ញុំ មានអ្នកណាស្រលាញ់?
- ដង្គត់ = គល់ឈើ
- ឆងរ៉ង = ប្រឡាយទឹក

ក្រោយពីបានដឹងខ្លះៗពីគ្រាមភាសាទាំងអស់នេះហើយ អ្នកដែលមកលេងកម្សាន្តតន្ត្រីGANZBERG នៅថ្ងៃទី ២១ និង ២២ ខែមិថុនា ដីឡូត៍ជាប់ថ្នល់ជាតិលេខ៥ ទល់មុខទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោតប៉ែត ប្រាកដជាលែងមានការបារម្ភទៀតហើយ។

ប៉ោយប៉ែត-បន្ទាយមានជ័យ
អ្នកស្រុកនៅប៉ោយប៉ែត-បន្ទាយមានជ័យ

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏ពិសេសនេះ បានធ្វើឡើងចំនួន ៧ ទីតាំង និង ៥ ទីរួមខេត្តធំៗដូចជា៖
- សម្រាប់ថ្ងៃទី ២៤ និង ២៥ ខែឧសភា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល
- សម្រាប់ថ្ងៃទី ៣១ ខែឧសភា និង ០១ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត តាកែវ
- សម្រាប់ថ្ងៃទី ០៨ និង ០៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រៃវែង
- សម្រាប់ថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ពោធិ៍សាត់
- សម្រាប់ថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- សម្រាប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅ ដឺ ព្រមៀ សេន ធ័រ សែនសុខ ភ្នំពេញ
- សម្រាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ភ្នំពេញ។

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 

សុខ ស្រីនាង
ព្រាប សុវត្ថិ
ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]