ភ្នំពេញ៖ វាជាព្រឹត្តិការណ៍ដ៏កក្រើក និងធំសម្បើមនៃការប្រកួតហ្គេមអនឡាញ Rule of Survival អស់ជាច្រើនសប្តាហ៍ ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់ក្រុមយុវជនកម្ពុជាកាលពីថ្ងៃសៅរ៍នេះ នៅផ្សារទំនើប AEON SENSOK ដែលមានការសហការឧបត្ថម្ភដោយក្រុមហ៊ុន Cellcard និងក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដែលជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ ដែលបានឧបត្ថម្ភក្នុងកម្មវិធីនេះតាំងពីដើមកម្មវិធីរហូតដល់ចប់ ជាមួយនឹងសហព័ន្ធកីឡាអេឡិចត្រូនិចជាតិកម្ពុជា។ 

តោះ! មកមើលស្នាមញញឹមរបស់ក្រុមយុវជន ដែលជាជ័យលេភីហ្គេម Rule of Survival និងយុវជនឆ្នើមៗដទៃទៀត ដែលបានឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពីការប្រកួតហ្គេមអនឡាញ Rule of Survival ដ៏ស្វិតស្វាញរដូវកាលទី១ នេះ។

ក្រុមយុវជនដែលឈ្នះហ្គេម Online Rule of Survival រដូវកាលទី១

ដោយជ័យលេភីលេខ១ បានទៅលើក្រុមយុវជន Mister ដែលបានទទួលនូវប្រាក់រង្វាន់ ២៥.០០០.០០០ រៀល និងទូរស័ព្ទស៊េរីថ្មី OPPO F11 Pro ម្នាក់មួយគ្រឿង (ដែលជាទូរស័ព្ទដែលមានចំនុចពិសេសជាច្រើនក្នុងការបំពេញទៅតាមក្តីប្រាថ្នារបស់អតិថិជនគ្រប់រូបដូចជា៖ កម្លាំងផ្ទុក ROM128BG +RAM 6GB កាន់តែងាយស្រួលសម្រាប់ Gamers និងមានកាមេរ៉ាក្រោយភ្លោះទំហំ 48 MP ,កាម៉េរាមុខបង្កប់ខ្លួនផុសឡើងនៅចំណុចកណ្តាលទំហំ 16MP +AI beauty 2.1, ថាមពលថ្មទំហំ 4000mAh ,បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ,មានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost , អេក្រង់បែបលាតពេញទំហំ 6.53 inch ដែលមានកម្រិតបង្ហាញ FHD+ រហូតដល់ទៅ 90.9%) ហើយពួកគេនឹងមានឱកាសដើម្បីចូលរួមការប្រកួតហ្គេមអេឡិចត្រូនិច កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនផងដែរ។

ចំណែកចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមដែលមានឈ្មោះថា Warrior ដោយទទួលបានប្រាក់រង្វាន់ ២០.០០០.០០០ រៀល និងទូរស័ព្ទ F11 ម្នាក់មួយគ្រឿង និង ក្រុមលេខ៣ បានទៅលើក្រុម UP ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ១០.០០០.០០០ រៀល និងក្រុមកីឡាករឆ្នើម និងក្រុមកីឡាករ ដែលមានអ្នកគាំទ្រច្រើនបំផុត សុទ្ធតែទទួលបានទូរស័ព្ទដៃទំនើប OPPO ម្នាក់មួយគ្រឿងបន្ថែមទៀតផង។

ទាំងនេះ គឺជាឱកាសថ្មីមួយទៀតហើយ ដើម្បីជាការលើកទឹកចិត្តដល់យុវជនខ្មែរមួយចំនួន ដែលនិយមលេងហ្គេមអនឡាញតាមអ៊ីនធើណែត ដោយមិនចំណាយពេលវេលាឥតប្រយោជន៍ និងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនឯកជនក្នុងស្រុកថែមទៀតផង ប៉ុន្តែទោះបីជាបងប្អូនយើងនិយមលេងហ្គេមយ៉ាងណាក៏ដោយ សូមកុំភ្លេចការសិក្សាផងណា៎កនយើង ហេហេហេ រៀនក៏ពូកែ លេងហ្គេមកាន់តែឆ្លាតទៀត គឺអេមតែម្តង៕

ក្រុមយុវជនដែលឈ្នះហ្គេម Online Rule of Survival រដូវកាលទី១
ក្រុមយុវជនដែលឈ្នះហ្គេម Online Rule of Survival រដូវកាលទី១
កម្មវិធីប្រគល់ពានរង្វាន់ដល់អ្នកឈ្នះហ្គេម Online Rule of Survival
កម្មវិធីប្រគល់ពានរង្វាន់ដល់អ្នកឈ្នះហ្គេម Online Rule of Survival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]