ភ្នំពេញ៖ ខ្សែភាពយន្តកូរ៉េថ្មីមួយទៀតនឹងមកដល់រោងភាពយន្តនៃប្រទេសកម្ពុជាយើងនាថ្ងៃទី ១៨ ខែមិថុនា នេះ ដែលមានចំណងជើងថា «កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង»។ ខ្សែភាពយន្តនេះផងដែរ នឹងមានការចូលរួមសម្ដែងពីតារាសម្ដែងជួរមុខរបស់ប្រទេសកូរ៉េដែលមានដូចជាកញ្ញា កាំង សូរ៉ា (Kang So-Ra) និងជាពិសេសកំពូលតារាសម្ដែង និងតារាចម្រៀងលោក ជុង ជី ហ៊ូន ដែលអ្នកទាំងអស់គ្នាស្គាល់គាត់ជា (លោក លី យ៉ុងចេ ឬលោក រ៉េន) បូករួមទាំងតារាសម្ដែងល្បីៗជាច្រើនទៀតដែលហ្វេនរឿងភាគកូរ៉េជាច្រើនប្រាកដជាស្គាល់តារាសម្ដែងទាំងនេះ។

រឿង «កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង»

ខ្សែភាពយន្ត «កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង» គឺនិយាយពីប្រវត្តិសាស្ត្រនៃការក្រោកឈររបស់ប្រជាជនកូរ៉េនាសម័យអាណានិគមជប៉ុន។ អ៊ុម បុក ដុង គឺជាកម្លោះស្រុកស្រែមួយរូបដែលមានចិត្តស្មោះត្រង់ ព្រោះតែជីវភាពគ្រួសារ អ៊ុម បុក ដុង ត្រូវទៅរកការងារនៅឯទីក្រុង។ ព្រោះតែមានទេពកោសល្យក្នុងការជិះកង់ អ៊ុម បុក ដុង ត្រូវបានជ្រើសរើសជាអ្នកប្រណាំងកង់តំណាងឱ្យប្រជាជនកូរ៉េ។ ការប្រណាំងកង់រវាងប្រទេសកូរ៉េ និងប្រទេសជប៉ុននាសម័យនោះ គឺមិនមែនគ្រាន់តែជាការប្រកួតប្រជែងធម្មតានោះទេ ជោគវាសនា និងមោទនភាពរបស់ប្រទេសទាំងពីរ គឺពឹងផ្អែកទៅលើកីឡាករទាំងនេះ។

ទស្សនិកជននឹងបានទស្សនានូវការប្រកួតប្រជែងលើទីលានប្រណាំងកង់ ភាពរីករាយនៃជ័យជំនះនេះ ក៏ដូចជាភាពសោកសៅនៃការចាញ់ និងភាពកំប្លុកកំប្លែងរបស់តួអង្គនីមួយៗផងដែរ។ 

ចង់ដឹងថាជោគវាសនារបស់កំពូលអ្នកប្រណាំងកង់ អ៊ុម បុក ដុង ក៏ដូចជាប្រជាជនកូរ៉េទាំងមូលនឹងទៅជាយ៉ាងណា? តើនៅទីបំផុតរវាងអ្នកប្រណាំងកង់កូរ៉េ អ៊ុម បុក ដុង និងកីឡាករជប៉ុនតែអ្នកណាជាអ្នកឈ្នះ? 

កុំភ្លេចទៅទស្សនាខ្សែភាពយន្ត «កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង» ដែលនឹងមានចាក់បញ្ចាំងនៅរោងភាពយន្តនាថ្ងៃទី ១៨ ខែមិថុនា ខាងមុខនេះតទៅ៕

រឿង «កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង»
រឿង «កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង»
រឿង «កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង»
រឿង «កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង»
រឿង «កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង»
រឿង «កំពូលអ្នកប្រណាំងកង់៖ អ៊ុម បុក ដុង»

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh 
ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: 
www.facebook.com/JaiKon.Cambodia
www.youtube.com/JaiKonCambodia 
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]