កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលនិយមគាំទ្រវិស័យចម្រៀង Kpop មួយភាគធំប្រាកដជាស្គាល់នូវ តារាចម្រៀងស្រីសម្លេងពិរោះរណ្តំចិត្ត IU ដែលនាងតែងតែទទួលបានការគោរពស្រលាញ់ និងការកោតសរសើរមិនដាច់ ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន ទៅលើទេពកោល្យសិល្បៈ អត្តចរិកសុភាពទន់ភ្លន់ ជាពិសេសគឺទឹកចិត្តសប្បុរសដ៏ល្អប្រពៃណីរបស់នាងតែម្តងផងដែរ។

ដោយឡែក ថ្មីៗនេះផងដែរ តារាចម្រៀងម្ចាស់បទ«BBIBB» រូបនេះ ក៏ត្រូវបានគេទម្លាយពី ទ្រព្យសម្បត្តិអចលនទ្រព្យផ្ទាល់ខ្លួនមួយចំនួនរបស់នាង ដែលអាចនិយាយបានថា តារាចម្រៀងស្រីចូលចិត្តតែងខ្លួនសាមញ្ញរូបនេះ ធាតុពិតមានទ្រព្យសម្បត្តិជាច្រើនខ្លាំង លើសពីការរំពឹងទុករបស់អ្នកគាំទ្រគិតទុកទៅទៀត។

តារាចម្រៀងស្រី IU

ជាការពិតណាស់ បើនិយាយតែពីទ្រព្យសម្បត្តិផ្នែកអចលនទ្រព្យ ផ្ទះផ្ទាល់ខ្លួនដែល តារាចម្រៀងស្រីវ័យ២៦ឆ្នាំមាន ត្រូវបានគេររាយការណ៍ឲ្យដឹងថាកាលពីឆ្នាំមុន IU បានទិញនូវអាគារមួយនៅក្នុងតំបន់ Gwacheon មានតម្លៃ៤.៦ពាន់លានវ៉ុន (ស្មើនឹង ៣.៩លានដុល្លារ) និងផ្ទះមួយខ្នងផ្សេងទៀត នៅក្នុងតំបន់ Yangpyeong ដែលមានតម្លៃ ៣ពាន់លានវ៉ុន (ស្មើនឹង ២.៥លានដុល្លារ) ។

លើសពីនេះទៅទៀត យោងតាមរបាយការណ៍ក្នុងវិស័យអចលនទ្រព្យ បានឲ្យដឹងបន្ថែមទៀតថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ IU ថែមទាំងបានទិញផ្ទះកម្ពស់២ជាន់ នៅក្នុងតំបន់ Yangpyeong-Gun នៃខេត្ត Gyeonggi-do ដែលមានតម្លៃ ២.២ពាន់លានវ៉ុន ដែលស្មើនឹង ១.៨៥ លានដុល្លារ និងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ដដែល នាងក៏បានទិញដីបន្ថែមទៀត ដែលតម្លៃ ៨០០លានវ៉ុន ស្មើនឹង ៦៥០,០០០ ដុល្លារថែមទៀតផង។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ IU ថែមទាំងបានទិញផ្ទះទុកសម្រាប់ សម្រាកលំហែកាយជាមួយនឹងលោកយាយ ក៏ដូចជាគ្រួសាររបស់នាង នៅថ្ងៃចុងសប្តាហ៍ថែមទៀតផង ដែលស្ថិតនៅក្នុងតំបន់ Gwacheon-si ខេត្ត Gyeonggi-do ដែលមានតម្លៃរហូតដល់ទៅ ៤.៦ពាន់លានវ៉ុន ស្មើនឹង ៣.៩លានដុល្លារថែមទៀតផងដែរ។

រូបតំណាង

យ៉ាងណាមិញ សម្បត្តិផ្ទះសម្បែងទាំងប៉ុន្មានដែលIU បានទិញនេះ ត្រូវបានខាងអ្នកជំនាញផ្នែកអចលនាទ្រព្យកោតសរសើរជាខ្លាំង ចំពោះភាពឆ្លាតវៃរបស់នាង ដែលអាចនិយាយបានថា IU ពិតជាមានភាពយល់ដឹងជ្រៅជ្រះ នៅក្នុងវិស័យដីធ្លីអចលនទ្រព្យនេះខ្លាំងមែនទែន ដោយនាងបានទិញចំទីតាំងល្អ កំពុងតែពេញនិយមសម្រាប់អ្នកសម្បូរទ្រព្យ និងប្រជុំទៅដោយតារាល្បីៗរស់នៅតំបន់នោះ ជាពិសេសនាងថែមទាំងទិញបានក្នុងតម្លៃដ៏ល្អប្រសើរមួយថែមទៀតផង៕ 

តារាចម្រៀងស្រី IU
តារាចម្រៀងស្រី IU
តារាចម្រៀងស្រី IU
តារាចម្រៀងស្រី IU
តារាចម្រៀងស្រី IU
តារាចម្រៀងស្រី IU
តារាចម្រៀងស្រី IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]