អង់គ្លេស៖ Premier League គឺជាលីគកំពូលរបស់ប្រទេសអង់គ្លេស និងជាលីគកំពូលមួយនៅលើលោកដែលមានអ្នកតាមដានទស្សនាមកពីជុំវិញពិភពលោក។ ក្រោយបញ្ចប់រដូវកាល ២០១៨-២០១៩ ដែល Manchester City ជាម្ចាស់ជើងឯក ពេលនេះបាល់ដែលនឹងត្រូវប្រើប្រាស់ក្នុងរដូវកាល ២០១៩-២០២០ ត្រូវបានបង្ហាញ។

បាល់ Premier League រដូវកាល ២០១៩-២០២០

អ្នកចាត់ការទូទៅក្រុមហ៊ុន Nike បានពន្យល់ថាបាល់រដូវកាលថ្មីនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីល្បឿន និងភាពអស្ចារ្យរបស់ Premier League។ លោកថែមទាំងបាននិយាយទៀតថា “ពួកយើងចង់រចនាបាល់មួយដែលពិសេសដែលអាចពិពណ៌នាអំពី Premier League”។

បាល់ Premier League រដូវកាល ២០១៩-២០២០

គួរបញ្ជាក់ដែរថាក្រុមហ៊ុន Nike និង Premier League បានសហការគ្នាអស់រយៈពេល ២០ឆ្នាំហើយក្នុងការផលិតបាល់ដើម្បីប្រើប្រាស់គ្រប់ការប្រកួតទាំងអស់ក្នុង Premier League៕

ប្រភព៖ The Sun 

បាល់ Premier League រដូវកាល ២០១៩-២០២០
បាល់ Premier League រដូវកាល ២០១៨-២០១៩
បាល់ Premier League រដូវកាល ២០១៧-២០១៨
បាល់ Premier League រដូវកាល ២០១៦-២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]