ខេត្តកណ្តាល ៖ សមត្ថកិច្ចចម្រុះមានទាំងកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល និងមានការចូលរួមសម្របសម្រួលនីតិវិធីដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង បានចុះឡោមពទ្ធ័ និងឆែកឆេរទីតាំងហាងម៉ីម៉ីសាច់អាំង និងខារ៉ាអូខេ ក្រោយមានជនសង្ស័យចំនួន៥នាក់បានដាក់ថ្នាំលាយជាមួយភេសជ្ជៈឱ្យក្រុមនារីជាបុគ្គលិកហាងខារ៉ាអូខេផឹក បណ្តាលឱ្យស្លាប់ម្នាក់ និងស្ថិតក្នុងអាការៈធ្ងន់ស្រាលចំនួន៣នាក់។
ហេតុការណ៍ចុះឡោមពទ្ធ័ និងឆែកឆេរខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុច ហាងម៉ីម៉ីសាច់អាំង និងខារ៉ាអូខេ បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលេីកដែក ខេត្តកណ្តាល។
ក្រុមនារីជាជនរងគ្រោះទាំង៤នាក់ខាងលើ រួមមាន ១-ឈ្មោះ អុិច ចន្នី ភេទស្រី អាយុ១៩ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេម៉ីម៉ី បានស្លាប់ ២-ឈ្មោះសន ស្រីនា ភេទស្រី អាយុ២៦ឆ្នាំ ជាបុគ្គលិកខារ៉អូខេម៉ីម៉ី ស្ថិតក្នុងអាការៈធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់ ៣-ឈ្មោះ រ៉ា សំណាង ភេទស្រី អាយុ២១ឆ្នាំ ជាបុគ្គលិកការ៉ាអូខេម៉ីម៉ី ស្ថិតក្នុងអាការៈស្រាល និង៤-ឈ្មោះ ជា សម្ផស្ស ភេទស្រី អាយុ១៨ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេម៉ីម៉ី ស្ថិតក្នុងអាការៈស្រាល ។ជ នរងគ្រោះទាំង៤នាក់ខាងលើ ស្នាក់នៅហាងការ៉ាអូខេម៉ីម៉ី ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យ៥នាក់ ក្នុងនោះ ១-ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជានគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ ត្រូវឃាត់ខ្លួន ២-ឈ្មោះចន្ត្រា វណ្ណះ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជានគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ ត្រូវឃាត់ខ្លួន ៣-ឈ្មោះ កែវ វឌ្ឍនៈពូន ភេទ ប្រុស អាយុ២៧ឆ្នាំ ជានគរបាលច្រកទា្វអន្តរជាតិក្អមសំណរ ត្រូវឃាត់ខ្លួន ។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ៤-ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ២៩ឆ្នាំ ជាកម្មករ ត្រូវឃាត់ខ្លួន និង៥-ឈ្មោះ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នករត់តាក់ស៊ី បានរត់គេចខ្លួនបាត់។
វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមានថ្នាំម្សៅពណ៌សស្រអាប់១កញ្ចប់តូច (ពុំដឹងជាថ្នាំអ្វី), ដបទឹកបរិសុទ្ធមានបន្សល់ទឹកថ្នាំពណ៌លឿង (ពុំដឹងថ្នាំអ្វី) និងសំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿងចំនួន១។
គួររំលឹកថា កាលពីថ្ងៃទី១៦ មិថុនា ២០១៩ ជនសង្ស័យទាំង៥នាក់ខាងលើបានចូលទៅច្រៀងការ៉ាអូខេនៅហាងម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតនៅភូមិក្អមសំណរក្រោម ដោយមាននារីជាបុគ្គលិកហាងខារ៉ាអូខេមកកំដចំនួន៤នាក់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោង ស្រាប់តែជនសង្ស័យឈ្មោះទឹម វឌ្ឍនៈ បានយកថ្នាំចំនួន២ដប (ពុំដឹងថ្នាំអ្វី) មានទំហំប៉ុនម្រាមដៃមកលាយជាមួយភេសជ្ជៈ បន្ទាប់ពីលាយរួច ជនសង្ស័យឲ្យគ្នីគ្នាចាក់ចូលកែវតូចដើម្បីឲ្យនារីកំដររៀងៗខ្លួនផឹក លុះបានប្រហែលជា៥ទៅ៦នាទី ក៏ស្រាប់តែនារីកំដរមានអាការៈធ្វើទុក្ខ ហើយក៏ដឹងដល់ម្ចាស់ហាងរាយការណ៍មកសមត្ថកិច្ច ចុះទៅឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]