កូរ៉េខាងត្បូង ៖ ថ្មីៗនេះ រូបភាពជាច្រើនរបស់ Cha Eun Woo ស្ថិតនៅក្នុងឈុតកូរ៉េបុរាណ ត្រូវបានបង្ហោះចែកចាយ នៅក្នុងអ៊ីនធើណែត ដោយសារតែកម្លោះសង្ហារូបនេះ កំពុងតែសំងំសម្ដែងរឿងភាគបុរាណថ្មីមួយ ដែលគ្រោងនឹងចាក់បញ្ចាំង នៅពាក់កណ្ដាលខែកក្កដាខាងមុខនេះហើយ។

រឿងភាគបុរាណថ្មី ដែលសម្ដែងដោយ Cha Eun Woo សមាជិកក្រុមចម្រៀងកូរ៉េ ASTRO មានចំណងជើងថា Rookie Historian Goo Hae Ryung ជាប្រភេទរឿងដែលនិយាយពីដំណើរជីវិត ព្រះអង្គម្ចាស់នៅក្នុងរាជវាំង ហើយ Cha Eun Woo ដើរតួជាព្រះអង្គម្ចាស់ Lee Rim ដែលពោរពេញដោយចំណេះដឹង និងជាមនុស្សស្ងប់ស្ងាត់ម្នាក់។

ខណៈដែលរូបភាពជាច្រើនរបស់ Cha Eun Woo ក្នុងឈុតបុរាណ ត្រូវបានបង្ហោះចែកចាយ នៅក្នុងអ៊ីនធើណែត លោកក៏ទទួលបាន ការពោលសរសើរជាច្រើន ពីសំណាក់មហាជន ដោយសារតែ Eun Woo មើលទៅពិតជាស្រស់សង្ហា សាកសមជាតួអង្គព្រះអង្គម្ចាស់ ជំនាន់នោះយ៉ាងខ្លាំង៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ថា តើ Eun Woo មានភាពស្រស់សង្ហាប៉ុណ្ណា ពេលគ្រងឈុតសម័យបុរាណ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Cha Eun Woo
រូបភាព Cha Eun Woo
រូបភាព Cha Eun Woo
រូបភាព Cha Eun Woo
រូបភាព Cha Eun Woo
រូបភាព Cha Eun Woo
រូបភាព Cha Eun Woo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]