WARNING: GRAPHIC IMAGES

អូស្រ្តាលី៖ ថ្មីៗនេះមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ បាននិងកំពុងតែចាប់អារម្មណ៍រូបថតដ៏កម្រ ពស់ថ្លាន់លេបត្របាក់ក្រពើស្តែងៗយកតែម្តង។

យោងតាមប្រភពបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការឈ្មោះ GG Wildlife Rescue Inc បានបង្ហោះរូបថតមួយចំនួនទាក់ទិនទៅនឹងពស់ថ្លាន់លេបត្របាក់ក្រពើស្តែងៗយកតែម្តង។

ជាក់ស្តែងរូបថតប៉ុន្មានសន្លឹកនេះត្រូវបានថតផ្ទាល់ដោយលោក Martin Muller

លោក Martin បាននិយាយថា លោកបានដើរចូលព្រៃមួយកន្លែង នៅក្នុងប្រទេសអូស្រ្តាលី។ ក្រោយមក លោកក៏បានឃើញពស់ថ្លាន់លេបត្របាក់ក្រពើយកតែម្តង។ ដូច្នេះ លោកក៏ថតសកម្មភាពរបស់វា ហើយក៏បានបង្ហោះចូលទៅក្នុងហ្វេសប៊ុក។

មិនយូរប៉ុន្មាន ក៏មានមនុស្សម្នាជាច្រើនបានចែករំលែក និងបាន Comment លើរូបនេះជាង ១០,០០០ Comment។

អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន សុទ្ធតែមានការភ្ញាក់ផ្អើលចំពោះរូបលោក ថាលោកហ៊ានប្រថុយជីវិតចូលទៅក្នុងព្រៃដើម្បីថតរូបទាំងនេះ។

អ្នកខ្លះបានបញ្ចេញមតិថា៖

«រូបទាំងនេះពិតជាអស្ចារ្យមែន។ ខ្ញុំស្មានតែក្រពើជាអ្នកឈ្នះ។»

«រូបទាំងអស់នេះពិតជាអស្ចារ្យខ្លាំងមែន។ សូមអរគុណដែលបានចែករំលែក។»

គួរឱ្យដឹងផងដែរថា ពស់ថ្លាន់គឺជាសត្វមួយដ៏សាហាវ វាអាចលេបត្របាក់អ្វីៗបានទាំងអស់ ឱ្យតែដាក់ចូលក្នុងមាត់វាបាន។ ជាក់ស្តែង វាអាចលេបក្រពើ គោ និងសូម្បីតែមនុស្សក៏បានដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបថតខាងក្រោម៖

រូបថតដ៏កម្រ ពស់ថ្លាន់លេបត្របាក់ក្រពើ
រូបថតដ៏កម្រ ពស់ថ្លាន់លេបត្របាក់ក្រពើ
រូបថតដ៏កម្រ ពស់ថ្លាន់លេបត្របាក់ក្រពើ
រូបថតដ៏កម្រ ពស់ថ្លាន់លេបត្របាក់ក្រពើ
រូបថតដ៏កម្រ ពស់ថ្លាន់លេបត្របាក់ក្រពើ
Comment របស់អ្នកលេងហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]