អ៊ីតាលី៖ ប្រភពពីគេហទំព័របាល់ទាត់ធំមួយនៅអ៊ីតាលីបានចុះផ្សាយថា លោក Maurizio Sarri នឹងត្រូវបានប្រគល់ភារកិច្ចក្នុងការនាំយកកីឡាករពីរនាក់មកកាន់ក្លិប Juventus ក្រោយលោកបានទទួលតំណែងជាគ្រូបង្វឹកផ្លូវការ។ នេះបើតាមការកំណត់គោលដៅរបស់នាយកផ្នែកកីឡារបស់ Juventus លោក Fabio Paratici។

លោក Maurizio Sarri
លោក Fabio Paratici

បើតាមរបាយការណ៍ដដែលនេះបានបន្តថា លោក Paratici កំពុងសម្លឹងមើលការពង្រឹងតំបន់ខ្សែបម្រើរបស់ក្លិប ខណៈដែលលោកប្រាប់បានទៅលោក Sarri ថា នេះជាអ្វីដែលជាតម្រូវការសំខាន់បំផុតសម្រាប់ក្លិបនារដូវកាលក្រោយ។ កីឡាករទាំងពីរអ្នកដែលជាគោលដៅរបស់ Juventus នាពេលនេះរួមមាន ខ្សែបម្រើរបស់ក្លិប Manchester United កីឡាករ Paul Pogba ព្រមទាំងកីឡាករ Federico Chiesa របស់ក្លិប Fiorentina ម្នាក់ទៀត។

គួរឱ្យដឹងដែរថា Pogba ទើបតែបានបង្ហើបថា រូបគេចង់ចាកចេញពី Man UTD ឆាប់ៗនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ចំពេលដែលពាក្យចចាមអារ៉ាមនៃការចង់បានរូបគេកំពុងក្តៅគគុកផងដែរ៕ 

កីឡាករ Paul Pogba
កីឡាករ Federico Chiesa
លោក Maurizio Sarri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]