ថៃ៖ តារាបង្ហាញម៉ូតភេទទីបី ដែលមានឈ្មោះថា Kulchaya Tansiri ឈ្មោះហៅក្រៅថា Candy ក្នុងវ័យ ២៣ឆ្នាំ ទើបតែបានឈ្នះជ័យលាភីក្នុងកម្មវិធី The Face Thailand រដូវការទី៥ ថ្មីៗនេះ។ The Face Thailand គឺជាកម្មវិធីប្រកួតប្រជែង ថតវីឌីអូពាណិជកម្ម ថតរូប និង ដើរម៉ូត ដ៏ល្បីក្នុងប្រទេសថៃ ដែលបានទិញសិទ្ធិពីសហរដ្ឋអាមេរិក។

នាង Kulchaya Tansiri និងគ្រូបង្វឹក

ក្នុងការសម្ភាស៍មួយ កញ្ញាបានអោយដឹងថា កាលនៅពីក្មេង តែងតែស្រមៃចង់ក្លាយជាអ្នកបង្ហាញម៉ូត ដល់ពេលកញ្ញាធំដឹងក្ដី ក៏បានព្យាយាមទៅដាក់ពាក្យដើម្បីក្លាយជាតារាបង្ហាញម៉ូត។ ប៉ុន្ដែក៏មានក្រុមហ៊ុនមួយចំនួនមិនទទួល និង ក្នុងនោះដែលកញ្ញាបាននិយាយថា មានក្រុមហ៊ុនមួយ បានទទួលនាងថតផ្សាយពាណិជ្ជកម្ម ប៉ុន្តែខាងថ្នាក់លើត្រូវលុបចោលវិញ បន្ទាប់ពីដឹងថានាង ជាភេទទីបី។

នៅក្នុងឆ្នាំ២០១៨ កម្មវីធី The Face Thailand បានផ្ដល់ឱកាស អោយបុរស ស្រ្តី និង គ្រប់ភេទទាងអស់ ដើម្បីចូលរួមប្រកួត។ Candy គឺជាបេក្ខជនភេទទីបីម្នាក់ប៉ុណ្ណោះដែលជាប់នៅក្នុងកម្មវីធី។ មុននឹងជ្រើសរើសចូលទៅក្នុងកម្មវិធី គណៈកម្មការបានសួរទៅនាងថា “នាងបានធ្វើការកែភេទហើយឬនៅ?” នាងបានតបវិញថា “មិនទាន់ទេ នាងបន្ថែមទៀតថា នាងនឹងបង្ហាញអោយឃើញថា ការមិនទាន់កែអវៈយវៈមិនមែនជាឧបសគ្គសំរាប់នាងឡើយ។

កញ្ញាមិនទាន់គិតពីការកែភេទទេ ព្រោះការកែភេទអាស្រ័យទៅលើសុខភាពរបស់កញ្ញា។ កញ្ញាក៏បាននិយាយថា ប្រសិនបើក្រុមគ្រួសារមិនទទួលស្គាល់នាងជានាង នាងក៏មិនអាចមានថ្ងៃនេះដែរ។ កញ្ញាក៏បានផ្ដាំទៅមនុស្សដ៏ទៃទៀតដែរថា គួរតែសប្បាយចិត្តនិងស្រលាញ់អ្វីដែលជាខ្លួនយើង ហើយត្រូវជឿថាយើងអាចធ្វើអ្វីបានដូចមនុស្សផ្សេងទៀតបាន។ គួររម្លឹកដែលថាកញ្ញាក៏ធ្លាប់ឈ្នះជ័យលាភី បវកញ្ញាភេទទីបីថៃ ២០១៨ និង បវកញ្ញាភេទទីបីអន្ដរជាតិ ២០១៨ ក្នុងឆ្នាំតែមួយផងដែរ៕

Kulchaya Tansiri នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ
នាង Kulchaya Tansiri
នាង Kulchaya Tansiri និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]