បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀងប៉ុបដ៏ល្បីលំដាប់ពិភពលោកនាង Selena Gomez បានចូលរួមក្នុងកម្មវិធីមួយមានឈ្មោះថា Live Kelly and Ryan។

ក្នុងនោះដែរ នាង Selena បានផ្តល់ការសម្ភាសន៍ និងសំណេះសំណាលយ៉ាងច្រើនទាក់ទងនឹងអាជីព ក៏ដូចជារឿងផ្ទាល់ខ្លួនរបស់នាងផងដែរ។

លើសពីនោះ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់កម្មវិធីនេះ នាង Selena ត្រូវបានពិធីករកម្មវីធីចោទជាសំនួរថា រូបនាងមានគណនី IG ដែលមានអ្នក Follow ជាង ១៥៣ លាននាក់ ដូច្នេះហើយ តើនាងដែលភ្ជាប់មានទំនាក់ទំនង ឬ ឆ្លើយតបអ្វីទៅអ្នក Follow ទេ? ព្រោះថាពិធីករទាំងពីរ ពួកគេមានត្រឹម Follower តែជាង ៤សែនប៉ុណ្ណោះ ប៉ុន្តែពួកគេឈឺក្បាលស្ទើរតែរាល់ថ្ងៃទៅហើយជាមួយកម្មវិធីនេះ។

មិនបង្អង់យូរ Selena ឆ្លើយតបទៅវិញភ្លាមៗថា៖ “កាលមុនខ្ញុំធ្លាប់ធ្វើបែបនេះច្រើនជាមួយអ្នកគាំទ្រ ប៉ុន្តែក្រោយមកខ្ញុំគិតថា ការធ្វើបែបនេះពិតជាមិនល្អសម្រាប់សុខភាពនោះទេ ព្រោះការដែលចំណាយពេលច្រើន ឬងប់ងល់ក្នុងការមើល Comments និងប្រើប្រាស់កម្មវិធីនេះយូរពេក វាពិតជាប៉ះពាល់ដល់ខ្ញុំ វាធ្វើឲ្យខ្ញុំចង់មានជំងឺបាក់ទឹកចិត្ត និងមានអារម្មណ៍មិនល្អចំពោះខ្លួនឯង ពេលឃើញ Comment មិនល្អ។ ដូច្នេះហើយខ្ញុំមិនបាន Download កម្មវិធីនេះ ដាក់ក្នុងទូរស័ព្ទខ្ញុំទេ ហើយខ្ញុំដាក់វានៅទូរស័ព្ទរបស់អ្នកផ្សេង ហើយពេលដែលខ្ញុំមានអារម្មណ៍ថា ចង់ចែករំលែកអ្វីជាមួយអ្នកគាំទ្ររបស់ខ្ញុំ ឬក៏ចង់ឆែកអ្វីមួយ គ្រាន់តែខ្ចីគេមកគឺរួចរាល់”

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន ក្រោយពី​លឺនាងនិយាយបែបនេះ ព្រោះមិននឹកស្មានថា IG របស់នាង មានអ្នក Follow រាប់រយលាន ក៏ប៉ុន្តែបែរជានាងមិន Download វាដាក់ទូរស័ព្ទផ្ទាល់ខ្លួនទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Selena Gomez
Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]