អេស្ប៉ាញ៖ កីឡាករជម្រើសជាតិអេស្ប៉ាញ U-21 Dani Ceballos ហាក់មិនពេញចិត្តនឹងធ្វើការងារជាមួយលោក Zidane។ កីឡាកររូបនេះបង្ហាញខ្លួនបានត្រឹម ៣ប្រកួតប៉ុណ្ណោះក្រោមការត្រលប់មកដឹកនាំជាថ្មីរបស់លោក Zidane កាលពីខែមីនា រដូវកាលមុន។

កីឡាករ Dani Ceballos

និយាយប្រាប់ទៅកាន់ UEFA.com កាលពីថ្ងៃសៅរិ៍ កីឡាករឆ្នើមប្រចាំពានរង្វាន់ European U-21 Championship រូបនេះបានបរិយាយថាខ្លួនគ្មានសង្ឃឹមនឹងមានឱកាសលេងក្នុងលីគកំពូល LaLiga របស់អេស្ប៉ាញនារដូវកាលក្រោយនោះទេ។ 

Ceballos ឈ្នះពានរង្វាន់កីឡករឆ្នើម

Ceballos បានគិតថាខ្លួនមិនមែនជាជម្រើសរបស់គ្រូបង្វឹកសញ្ជាតិបារាំងវ័យ៤៦ឆ្នាំនោះទេ នារដូវកាលក្រោយ ដោយលើកហេតុផលថាខ្លួននឹងលោក Zidane មិនមានទំនាក់ទំនងល្អជាមួយនឹងគ្នា ហើយគេថែមទាំងនិយាយទៀតថា “មិនអីទេ, ខ្ញុំឈប់ចង់ធ្វើការជាមួយលោកទៀតហើយ។”

អតីតយុវជនរបស់ Real Betis ដែលចូលរួមជាមួយ Real Madrid កាលពីរដូវក្ដៅ ឆ្នាំ ២០១៧ ត្រូវបានគេដឹងថាកំពុងតែមានក្លឹបធំៗជាច្រើនមានបំណងយកគេទៅចូលរួមជាមួយ ដោយ Tottenham Hotspur គឺជាក្រុមដែលមានភាគរយខ្ពស់ដែលគេនឹងទៅចូលរួមនារដូវក្ដៅខាងមុខ៕

កីឡាករ Dani Ceballos
កីឡាករ Dani Ceballos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]