តៃវ៉ាន់៖ តារាសម្តែងស្រីចាស់វស្សាល្បីឈ្មោះ Ruby Lin ដែលមហាជនតែងហៅថា ចៀរវ៉ៃ ថ្មីៗនេះនាងជាមួយនឹងកូនស្រីសំណព្វចិត្តតែមួយគត់របស់នាង បានលេចមុខនៅក្នុងព័ត៌មានជាច្រើន ដោយមូលហេតុគឺគ្មានអ្វីក្រៅពីរឿងផ្ទៃក្នុងនៅក្នុងគ្រួសារយ៉ាងគួរឲ្យស្រលាញ់របស់នាងនោះទេ។

ជាការពិតណាស់ ថ្មីៗនេះ គេបានប្រទះឃើញតារាសម្តែងស្រីវ័យ ៤៣ឆ្នាំរូបនេះ បានដឹកដៃកូនស្រីសំណព្វចិត្ត ហោះឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីទៅលេងស្វាមីជាទីស្រលាញ់ ដែលស្គាល់ថាជាតារាសម្តែងប្រុសល្បីឈ្មោះ Wallace Huo ដល់កន្លែងថតផ្ទាល់តែម្តង។

តួយ៉ាង បើទោះបីជាក្រុមអ្នកប្រមាញ់រូបថតតារា បានផ្តិតយករូបភាពរបស់គ្រួសារតារាល្បីមួយមួយនេះ ព្រិលមិនសូវជាច្បាស់ដោយសារតែថតពីចម្ងាយយ៉ាងណាក្តី ប៉ុន្តែក៏ត្រូវបានគេរាយការណ៍មកថា Ruby និងស្វាមី បាននាំកូនស្រីរបស់ពួកគេ ទៅញុំាអាហារនៅភោជនីយ៍ដ្ឋានមួយកន្លែង និងបានចំណាយពេលជជែកគ្នាលេង យ៉ាងមានសេចក្តីសុខជំនួសការនឹករឮកដែលខានជួបគ្នារយៈពេលជាយូរថ្ងៃផងដែរ៕

តារាសម្តែងស្រី Ruby Lin
Ruby Lin និងស្វាមី
Ruby Lin នាំកូនស្រីទៅលេងស្វាមីដល់កន្លែងថតនៅម៉ាឡេស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]