ភ្នំពេញ៖ ក្លឹបកីឡាបាល់ទាត់ហ្វូតសាល Downtown Sport ដែលជាម្ចាស់ជើងឯកពានរង្វាន់ CLEAR NATIONAL FUTSAL LEAGUE ឆ្នាំ២០១៨ បានតំណាងក្លឹបកម្ពុជាទៅចូលរួមលេងពាន់រង្វាន់ AFF FUTSAL CLUB CHAMPIONSHIP 2019 នៅឯប្រទេសថៃ។ ក្លឹប FUTSAL មានមូលដ្ឋានក្នុងរាជធានីភ្នំពេញ Downtown បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២១០៩ ។

ក្រុមកីឡាករ និងគ្រូបង្វឹករបស់ក្លឹប Downtown Sport

នេះជាលើកទីពីរហើយដែលក្លឹប FUTSAL របស់កម្ពុជាបានចេញទៅលេងពានរង្វាន់កម្រិតអាស៊ីអាគ្នេយ៍មួយនេះ បន្ទាប់ពីលើកទីមួយក្នុងឆ្នាំ២០១៨ ក្លឹប FUTSAL សសយក ស្រុកកំចាយមារ បានចេញទៅលេងពានរង្វាន់មួយនេះនៅឯប្រទេសឥណ្ឌូនេស៊ី។ 

គួរបញ្ជាក់ផងដែរថាពានរង្វាន់ AFF FUTSAL CLUB CHAMPIONSHIP 2019 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនា និងមានក្លឹបមកពី ៦ប្រទេសចូលរួម និងបែងចែកជាពីរពូលគឺ ៖ ពូល A មានក្លឹប PTT CHONBURI BLUEWAVE (ថៃ) SAVANEST SANATECH KHANH HOA (វៀតណាម) និង BLACK STEEL MANOKWARI (ឥណ្ឌូនេស៊ី) ចំណែកពូល B វិញមាន ៖ DOWNTOWN SPORT (កម្ពុជា) MYANMAR IMPERIAL UNIVERSITY FC (មីយ៉ាន់ម៉ា) និង MELAKA UNITED (ម៉ាឡេស៊ី)៕

រូបភាព ក្នុងកីឡដ្ឋាននៅឯប្រទេសថៃ
សន្និសីទសារព័ត៍មានមុនការប្រកួត
កីឡាករឆ្នើម កែវ ជាតូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]