កូរ៉េខាងត្បូង ៖ លោកយាយអាយុ ៧៥ឆ្នាំម្នាក់ ដែលមានឈ្មោះថា Lim Jong So ថ្មីៗនេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលដែលបានទទួលតំណែង ចំណាត់ថ្នាក់លេខ២ នៅក្នុងការប្រកួតកីឡាកាយសម្ព័ន្ធ។

បេក្ខភាពទទួលជ័យលាភីដ៏ចំណាស់ម្នាក់នេះ បានឆ្លើយនៅក្នុងបទសម្ភាសន៍មួយថា ខ្លួនបានចាប់ផ្តើមធ្វើលំហាត់ប្រាណ ដំបូងឡើយគឺដើម្បីសុខភាពប៉ុណ្ណោះ។

ម៉្យាងលោកយាយ Lim Jong So ជាមនុស្សដែលមានចំណូលចិត្ត លើការធ្វើលំហាត់ប្រាណជាខ្លាំង ដូច្នេះហើយទើបលោកយាយសម្រេចចិត្ត ចូលរួមការប្រកួត។

ក្នុងនោះដែរ លោកយាយបានបន្តថា បានធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ អស់រយៈពេល ៣៥ឆ្នាំមកហើយ ប៉ុន្តែវាមិនសូវជាងាយស្រួលប៉ុន្មានទេ ព្រោះលោកយាយមានជម្ងឺស្ទះសួត។

នៅចុងបញ្ចប់នៃបទសម្ភាសន៍ លោកយាយ Lim Jong So បានផ្ដល់ជាដំបូន្មាន ដល់ក្មេងៗជំនាន់ក្រោយថា កុំបោះបង់ចោល ក្ដីសុបិនរបស់ខ្លួនឯងឲ្យសោះ។ ផ្ទុយទៅវិញ លោកយាយបានផ្ដល់កម្លាំងចិត្ត ឲ្យធ្វើវាឲ្យបានសម្រេច ដោយក្ដីសង្ឃឹម និងទំនុកចិត្ត។ 

សម្រាប់លោកយាយផ្ទាល់ អាយុគឺមិនមែនជាបញ្ហារាំងស្ទះ ក្នុងការសម្រេចក្ដីប្រាថ្នាឡើយ៕

ទស្សនារូបភាពលោកយាយ Lim Jong So ក្នុងកម្មវិធីប្រកួតខាងក្រោម ៖ 

រូបភាព Lim Jong So
រូបភាព Lim Jong So
រូបភាព Lim Jong So
រូបភាព Lim Jong So
រូបភាព Lim Jong So

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]