ថៃ៖ អ្នកនាង យុគ ចិន្ដា ដែលជាពិធីការិនី ដែលបានប្រឡូកក្នុង វិស័យសិល្បៈអស់ពេលជាយូរមកហើយ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ប្រិយមិត្តជាច្រើន។

មួយរយៈនេះ តារារូបនេះហាក់បីដូចជា មានភាពមមាញឹកយ៉ាងខ្លាំង មិនថាការងារសិល្បៈ ឬក៏ការប្រកប អាជីវកម្មផ្ទាល់ខ្លួននោះទេ។​យ៉ាងណាមិញ ទោះបីជាបែបណា ក៏ដោយ យុគ ចិន្ដា មិនភ្លេចពេលវេលាសម្រាប់គ្រួសារ និងបំពេញតួនាទី ជាកូនស្រីដ៏ល្អចំពោះ អ្នកម្ដាយនោះទេ។

ជាក់ស្ដែង ថ្មីៗនេះ តាមរយៈគណនី ហ្វេសប៊ុកផ្ទាល់របស់ អ្នកនាង យុគ ចិន្ដា បានបង្ហោះរូបភាព ជាច្រើនសន្លឹក បង្ហាញពី ដំណើរកម្សាន្តលំហែកាយ ជាមួយអ្នកម្ដាយនៅឯ ប្រទេសថៃឯណោះ។ ម៉្យាងទៀត រាល់រូបភាព ទាំងអស់មើលទៅ ពោរពេញដោយស្នាមញញឹម និងសេចក្ដីសុខទៀតផង។

ក្រោយពីអ្នកគាំទ្រ ឃើញហើយ លាន់មាត់សរសើរពី ទង្វើកត្តញ្ញូ របស់តារារូបនេះ គ្រប់ៗគ្នា តែម្ដង ហើយមិត្តៗយុវវ័យ គួរយកជាគំរូតាម៕ 

អ្នកនាង យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា និងអ្នកម្ដាយ
អ្នកនាង យុគ ចិន្ដា និងអ្នកម្ដាយ
អ្នកនាង យុគ ចិន្ដា និងអ្នកម្ដាយ
អ្នកនាង យុគ ចិន្ដា និងអ្នកម្ដាយ
អ្នកនាង យុគ ចិន្ដា និងអ្នកម្ដាយ
អ្នកម្ដាយរបស់​យុគ ចិន្ដា
អ្នកនាង យុគ ចិន្ដា
អ្នកនាងយុគ ចិន្ដា​និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា