បរទេស៖ កុមារា Mateo Messi ដែលជាកូនទី២របស់កីឡាករ Lionel Messi បានបន្តឌឺដងដាក់ឪពុករបស់ខ្លួនបន្ថែមទៀត ដោយពាក់អាវជម្រើសជាតិកូឡុំប៊ី ក្រោយពីក្រុមជម្រើសជាតិអាហ្សង់ទីន បានភ្លាត់ចាញ់ ២-០ ក្នុងការប្រកួតបើកឆាកពូល B កាលពីពេលកន្លងទៅ។

Messi និងភរិយា ព្រមទាំងកូនៗ
Mateo ពាក់អាវ Colombia

ពាក់ព័ន្ធនឹងភាពខិលខូចរបស់ Mateo កីឡាករ Messi ធ្លាប់បាននិយាយថា៖ “ តាមពិតទៅ Mateo គេគឺជាអ្នកចូលចិត្ត Cheer ឬអាចនិយាយបានថាគេជាអ្នកគាំទ្ររបស់ Real Madrid។ មិនត្រឹមតែប៉ុណ្ណោះ គេចូលចិត្តអបអរនៅពេលដែល Real Madrid រកគ្រាប់បាល់បានសម្រេច ដែលធ្វើឱ្យ Thiago មានការធុញទ្រាន់ទៀតផង”។ Messi បានបន្ថែមទៀតថា Mateo ក៏បានធ្វើខ្លួនគេដូចជាកីឡាកររបស់ Liverpool និង Valancia អីចឹងពេលដែលពួកគេលេងបាល់ជាមួយគ្នា ចាប់តាំងពី Barcelona បានចាញ់ក្រុមទាំងពីរនៅ UCL និង Copa Del Rey។

គួរបញ្ជាក់ថា កីឡាករ Lionel Messi មានភរិយាឈ្មោះ Antonella Roccuzzo និងមានកូនប្រុសពីរនាក់គឺ Thiago Messi ជាកូនច្បង និង Mateo Messi ជាកូនទី២ និង Ciro Messi ជាកូនពៅ៕ 

Messi និងភរិយា
Thiago Messi
Mateo Messi
Messi និងភរិយា ព្រមទាំងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]