ឥណ្ឌា៖ ភ្ញៀវទេសចរជាអ្នកប្រមាញ់រូបសត្វព្រៃ ជនជាតិស្កតលែនម្នាក់ ហាក់សម្ដែងការមិនពេញចិត្ត និងឈឺចាប់យ៉ាងខ្លាំង ក្រោយបានឃើញការរំលោភបំពានយ៉ាងគួរឲ្យខ្លោចផ្សាទៅលើសត្វដំរី នៅក្នុងតំបន់អភិរក្សសត្វព្រៃមួយកន្លែង ក្នុងប្រទេសឥណ្ឌា។

ដំរីនៅឧទ្យាន Bandhavgarh រងការវាយធ្វើបាប

លោក Norman Watson មានអាយុ ៤៧ឆ្នាំ គឺជាភ្ញៀវទេសចរម្នាក់ មកពីទីក្រុង Aberdeen ប្រទេសស្កតលែន បានអះអាងថា លោកបានប្រទះឃើញក្រុមអ្នកមើលថែ ឬអ្នកនាំផ្លូវសត្វដំរី ក្នុងតំបន់អភិរក្សសត្វព្រៃដ៏ល្បីល្បាញ ឬឧទ្យាន Bandhavgarh National Park ក្នុងស្រុក Umaria រដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បានធ្វើទារុណកម្ម ក៏ដូចជាហិង្សាដែលស្ថិតក្នុងរូបភាពយ៉ាងធ្ងន់ធ្ងរមួយទៅលើសត្វដំរី ដោយប្រើប្រាស់រំពាត់ឫស្សីប្រវែងប្រហែល១ម៉ែត្រកន្លះ វាយទៅលើពួកវា ទាំងដែលពួកវាបានស្រែកយំយ៉ាងខ្លាំងៗ និងព្យាយាមរើបម្រាស។ ពួកគេថែមទាំងបានដាក់ច្រវាក់ជើងវា និងកូនៗរបស់ពួកវាជាប់នឹងដើមឈើ និងខ្លះទៀតនៅក្នុងទ្រុង។

ដំរីនៅឧទ្យាន Bandhavgarh រងការវាយធ្វើបាប

លោក Norman បានបន្តទៀតថា លោកពិតជាមានអារម្មណ៍ថា ឈឺចាប់ និងខឹងសម្បាយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏គួរឲ្យព្រៃផ្សៃមួយនេះ ខណៈសូម្បីតែក្រុមគ្នារបស់លោក (៥នាក់) ដែលបានឃើញសកម្មភាពនេះផ្ទាល់ភ្នែកជាមួយលោក ក៏មានអារម្មណ៍ថាក្តុកក្តួលដូចគ្នា។

«ពួកយើងពិតជាភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង។ សម្រែកស្រែកយំរបស់សត្វដំរីទាំងឈឺចាប់ នៅពេលដែលពួកវាត្រូវបានគេវាយធ្វើបាបដោយរំពាត់នោះ ពិតជាធ្វើឲ្យខ្ញុំខ្លោចចិត្តណាស់» លោក Norman និយាយ។

ដំរីនៅឧទ្យាន Bandhavgarh រងការវាយធ្វើបាប

លោក Narman បានបន្ថែមចុងក្រោយថា ប្រទេសឥណ្ឌា គឺជាកន្លែងដ៏អស្ចារ្យបំផុត ហើយប្រជាជនក៏មានភាពរួសរាយរាក់ទាក់ ប៉ុន្តែលោកក៏បានសន្យានឹងខ្លួនឯងដែរថា លោកនឹងមិនទៅលេងនៅ Bandhavgarh ឬប្រទេសឥណ្ឌា ទៀតនោះឡើយ ដរាបណាសកម្មភាពរំលោភបំពាន ឬការធ្វើទារុណកម្មលើសត្វទាំងអស់នេះមិនទាន់ត្រូវបានបញ្ឈប់នោះ។

ដំរីនៅឧទ្យាន Bandhavgarh រងការវាយធ្វើបាប

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ក៏មានបណ្តាមហាជន ពិសេសអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនធំ ក៏បានសម្ដែងការរិះគន់ ចំពោះសកម្មភាពរំលោភបំពាន ឬការប្រើប្រាស់ហិង្សាទៅលើសត្វដំរីផងដែរ។

ជាក់ស្តែង មិនថាជាការមើលថែទាំចិញ្ចឹម ឬការបង្ហាត់បង្រៀនពួកវានោះទេ គួរណាស់ត្រូវមានក្រិតក្រម ផ្តល់នូវការស្រលាញ់ និងភាពកក់ក្តៅដល់ពួកវាទើបជាការល្អប្រសើរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ដំរីនៅឧទ្យាន Bandhavgarh រងការវាយធ្វើបាប
ដំរីនៅឧទ្យាន Bandhavgarh ត្រូវបានដាក់ច្រវាក់ជើង
ដំរីនៅឧទ្យាន Bandhavgarh ត្រូវបានដាក់ច្រវាក់ជើង
ដំរីនៅឧទ្យាន Bandhavgarh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]