បារាំង៖ ប្រភពពី L’Equipe បានអះអាងថា ក្លិប PSG នឹងយល់ព្រមលក់ Neymar Jr ចេញនារដូវក្តៅនេះ ប្រសិនបើក្លិបបានទទួលសំណើសមស្របណាមួយពីក្លិបនៅលីគកំពូលអេស្ប៉ាញ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ សំណើដែល PSG លើកឡើងមកនេះមានន័យថា ប្រសិនបើមានការចរចាណាមួយពីក្លិបនៅ La Liga ដោយហ៊ានឱ្យថ្លៃសមស្របទៅលើតម្លៃខ្លួនរបស់ Neymar នោះក្លិបជើងឯកបារាំងមួយនេះ នឹងធ្វើការយល់ព្រមភ្លាមៗតែម្តង។

កីឡាករ Neymar Jr
លោក Al Khelaifi

បើតាមប្រភពដដែលនេះបានបញ្ជាក់ថា Neymar បានចាប់ផ្តើមបង្ហាញអាការៈធុញទ្រាន់នឹងការចំណាយពេលនៅទីក្រុងប៉ារីស ខណៈដែលលោក Al Khelaifi បាននិយាយពីរឿងរ៉ាវមួយចំនួនអំពីអត្តចរិត ព្រមទាំងការទទួលខុសត្រូវជាច្រើនទៀតរបស់កីឡាករ ដែលគេជឿជាក់ថា វាជាការសម្តៅមកលើ Neymar ទៅលើចំណុចមួយចំនួន។

គួរឱ្យដឹងដែរថា បច្ចុប្បន្ននេះ Neymar ក៏កំពុងមានសំណើធំៗចំនួនពីរ ពីក្លិបកំពូលនៅ La Liga គឺ Real Madrid និង Barcelona។ ដូចនេះយើងនឹងរង់ចាំមើលថា តើកីឡាករ Neymar នឹងចាកចេញពី Paris Saint-Germain បានឬអត់នៅទីផ្សារដោះដូរកីឡាករលើកនេះ?

កីឡាករ Neymar Jr
កីឡាករ Neymar Jr

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]