ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រដាល់អន្តរជាតិដ៏ធំមហិមាប្រចាំឆ្នាំ ដែលមិនធ្លាប់មានពីមុនមក នឹងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ប៊ូសស្រ្តង។ ព្រឹត្តិការណ៍ដ៏មហាស្ចារ្យនេះនឹងមានការរៀបចំសន្និសីទសារព័ត៌មាន និងចាប់ផ្តើមការប្រកួតជម្រុះ នៅព្រឹកម៉ោង ៨ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ តទៅ នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។

ពិតជាដំណឹងដ៏អស្ចារ្យ ហើយក៏ជាមោទនភាពសម្រាប់បណ្តាអ្នកស្នេហាវិស័យកីឡាប្រដាល់ ព្រមទាំងកម្ពុជាទាំងមូល ចំពោះវិស័យកីឡាប្រដាល់គុនខ្មែរ ដែលប៊ូសស្រ្តងបាននាំយកព្រឹត្តិការណ៍ដ៍អស្ចារ្យដែលមានកីឡាករសរុប ១៦ នាក់ ផ្សងព្រេងមកជាច្រើនប្រទេស ព្រមទាំងឆ្លងទ្វីប ក្នុងនោះមានកីឡាករកម្ពុជា ៨ នាក់ និងកីឡាករអន្តរជាតិ ៨ នាក់ ដូចជា៖ ថៃ ជប៉ុន អូស្រ្តាលី និងអឺរ៉ុង មកជួបគ្នាក្នុងទឹកដីអច្ឆរិយៈដើម្បីវៃដណ្តើមយកមេដាយមាស ដែលមានតម្លៃស្មើនឹង 5000$ និងខ្សែក្រវ៉ាត់មាសរបស់ភេជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង ។

ប៊ូសស្រ្តង ពិតជាមិនដែលធ្វើឲ្យទស្សនិកជនខកបំណងឡើយ លើកនេះក្រុមហ៊ុន ប៊ូសស្ត្រង បានសហការជាមួយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍បង្កើតព្រឹត្តិការណ៍ដ៏កក្រើកដែលជាប្រវត្តិសាស្ត្រ ដែលធានាថាប្លែកមិនធ្លាប់មាននៅកម្ពុជា។ កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ ដណើ្តមមេដាយមាសកម្រិតពិភពលោក ដែលប្រិយមិត្តទន្ទឹងរង់ចាំយ៉ាងអន្ទះសារបានមកដល់ហើយ៕

កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ
កម្មវិធីប្រដាល់គុនខ្មែរអន្តរជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]