ចិន៖ ថ្មីៗនេះមានមនុស្សម្នាជាច្រើននាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយមានគេដាក់លក់ដេញថ្លៃឡាន Ferrari 599 ក្នុងតម្លៃចាប់ពី ១,៧០១យ័ន(២៤៥ដុល្លារ)នៅក្នុងប្រទេសចិននាពេលខាងមុខនេះ។

ឡាន Ferrari 599 ដែលគេដាក់លក់ដេញថ្លៃក្នុងតម្លៃចាប់ពី២៤៥ដុល្លារ

យោងតាមប្រភពបានឱ្យដឹងថា ឡានពិសេសនេះត្រូវបានគេដាក់ឈ្មោះថាជា «ឡាន Ferrari មានតម្លៃថោកបំផុតលើលោក» ដែលនឹងត្រូវបានគេដាក់លក់ដេញថ្លៃនៅក្នុងទីក្រុងតុងគួន ខេត្តក្វាងទុង ក្នុងថ្ងៃទី២០ ខែមិថុនាខាងមុខនេះ។

ប្រភពដដែលបានឱ្យដឹងថា មូលហេតុដែលឡាននេះមានតម្លៃធូរថ្លៃបែបនេះមកពី ឡាននេះពុំមានពន្ធត្រឹមត្រូវ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ។

ម្យ៉ាងវិញទៀត ឡាននេះធ្លាប់មានឧប្បត្តិហេតុបុកគ្នាទៀត។ ដូច្នេះចំពោះអ្នកដែលទិញឡាននេះពុំត្រូវបានអនុញ្ញាតឱ្យយកទៅបើកបរបាននោះទេ តែអាចយកទុកតាំងបង្ហាញបាន។

គួរឱ្យដឹងផងដែរថា ឡាន Ferrari 599 គឺជាឡានដ៏ពេញនិយមមួយក្នុងចំណោមស៊េរីឡាន Ferrari ដទៃទៀត។

យ៉ាងណាមិញ រឿងនេះបាននិងកំពុងតែល្បីពេញស្រុកចិន ហើយមនុស្សម្នាច្បាស់ជាចូលរួមដេញថ្លៃឡាននេះជាក់ជាពុំខាន។ អ្នកខ្លះបានបញ្ចេញមតិថា៖

«ខ្ញុំគិតថាទិញទៅច្បាស់ជាចំណេញជាក់ជាពុំខាន គ្រាន់តែលក់គ្រឿងវា ក៏ចំណេញដែរ»

«បើទិញវាទៅ គ្រាន់តែកែច្នៃបន្តិច ទុកសម្រាប់រកស៊ីថតរូប ក៏អាចរកប្រាក់បានច្រើនដែរ។»៕

ទស្សនារូបភាពខាងក្រោម៖ 

ឡាន Ferrari 599 ដែលគេដាក់លក់ដេញថ្លៃក្នុងតម្លៃចាប់ពី២៤៥ដុល្លារ
ឡាន Ferrari 599 ដែលគេដាក់លក់ដេញថ្លៃក្នុងតម្លៃចាប់ពី២៤៥ដុល្លារ
ឡាន Ferrari 599 ដែលគេដាក់លក់ដេញថ្លៃក្នុងតម្លៃចាប់ពី២៤៥ដុល្លារ
ឡាន Ferrari 599 ដែលគេដាក់លក់ដេញថ្លៃក្នុងតម្លៃចាប់ពី២៤៥ដុល្លារ
ឡាន Ferrari 599 ដែលគេដាក់លក់ដេញថ្លៃក្នុងតម្លៃចាប់ពី២៤៥ដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]