កូរ៉េខាងត្បូង ៖ ទម្រង់មុខដ៏ស្រស់សង្ហារបស់ V សមាជិកក្រុម BTS បានធ្វើឲ្យល្បីកក្រើក ដល់ក្រុមគ្រូពេទ្យកែសម្ផស្សជាច្រើននាក់ ដែលនៅទូទាំងពិភពលោក ឲ្យងាកមកចាប់អារម្មណ៍ មកលើរូបលោក តាំងពីយូរណាស់មកហើយ។

យ៉ាងណាមិញ ថ្មីៗនេះ ក្រុមអ្នកនិយមលេងអ៊ីនធើណែត ស្រាប់តែបានរកឃើញថា តារាប្រុសវ័យក្មេងម្នាក់ ដែលជាប់នៅក្នុងកម្មវិធី Produce 101 រដូវកាលទី២ មានឈ្មោះថា Kwon Hyeop មានមុខមាត់ស្រដៀងគ្នា ជាមួយនិង V ជាខ្លាំង។ ជាពិសេសគឺ នៅពេលដែលញញឹមតែម្ដង។

ក្នុងនោះដែរ មតិមួយចំនួន បានលើកឡើងថា Kwon Hyeop មិនមានទម្រង់មុខ ដូច V ទាំងស្រុងនោះទេ ប៉ុន្តែរូបភាពមួយចំនួនរបស់លោក ដែលថតជិតៗ និងនៅពេលដែលញញឹម មើលទៅមានភាពស្រដៀងគ្នា ជាមួយនិង V ខ្លះដែរ។

ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលបច្ចុប្បន្ន Kwon Hyeop បានដើរចេញពីជីវិតជាតារារបស់លោកទៅហើយ។ បន្ទាប់ពីចាកចេញពីផលិតកម្ម Maroo Entertainment ពេលនេះ Kwon Hyeop ក៏បានលុបចោលទាំងអស់ រាល់គណនីប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គមនានារបស់លោក។ ដូច្នេះហើយ គ្មានអ្នកណាអាចស្វែងរក រូបភាពថ្មីៗរបស់លោក ដើម្បីយកមកសង្កេត បានទៀតទៀតនោះទេ៕

ខាងក្រោមនេះ ជារូបភាពមួយចំនួន ដែលអ្នកគាំទ្រក្នុងអ៊ីនធើណែត បានយកមកធ្វើការប្រៀបធៀបគ្នា!

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព V
រូបភាព V
រូបភាព Kwon Hyeop
រូបភាព Kwon Hyeop
រូបភាព V និង Kwon Hyeop
រូបភាព V និង Kwon Hyeop
រូបភាព V និង Kwon Hyeop
រូបភាព V និង Kwon Hyeop
រូបភាព V និង Kwon Hyeop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]