ភ្នំពេញ៖ តាំងពីការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីត្រកូល A ស៊េរី Samsung Galaxy A50 និង A30 រួចមកក្រុមហ៊ុន សាមសុង ទទួលបានរបាយការណ៍ និងការឆ្លើយតបដ៏គួរឱ្យរំភើបរីករាយក្រៃលែងត្រឡប់មកវិញពីសំណាក់អ្នកដែលប្រើប្រាស់ស្មាតហ្វូតទាំងពីម៉ូដែលនេះ ដែលបង្ហាញពីលក្ខណៈសម្បត្តិដ៏ទាក់ទាញបំផុត និងអស្ចារ្យជាច្រើននៃម៉ូឌែលទាំងពីរនេះ។

Samsung Galaxy A50

ខាងក្រោមនេះ គឺជាសម្តីខ្លះៗរបស់ អតិថិជនដែលបានប្រើប្រាស់ស្មាតហ្វូន Galaxy A50៖

លោក គីម ណារ៉ា អតិថិជនមួយក្នុងចំណោមអតិថិជន ដែលបានប្រើប្រាស់ Samsung Galaxy A50 មានចំណាប់អារម្មណ៍ថា គាត់ពិតជាសរសើរក្រុមហ៊ុនសាមសុងណាស់ ដែលតែងតែផ្តល់នូវបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជន ហើយសម្រាប់គាត់គឺជាហ្វេនមួយរូបរបស់សាមសុងផងដែរ។ លោកបានបន្តថា៖

«ពេលខ្ញុំបានប្រើប្រាស់ Samsung Galaxy A50 អស់មួយរយៈពេលកន្លងមកឃើញថាវាពិតជាងាយស្រួលប្រើប្រាស់ សាកថ្មឆាប់ពេញ អេក្រង់វិញផ្តល់ពណ៌ច្បាស់ត្រជាក់ភ្នែកទោះបីខ្ញុំមើលយូរក៏ដោយ ហើយស្កេនម្រាមដៃដោះសោក៏លឿន ខ្ញុំគិតថាតម្លៃប៉ុណ្ណឹងបើធៀបជាមួយមុខងារដែលវាមានវិញ គឺមិនថ្លៃទេ»។

ចំណែកអាជីវករអ្នកលក់រាយម្នាក់បាននិយាយដោយភាពស្រស់ស្រាយថា សម្រាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ។ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឲ្យហាងរបស់យើងមានកិត្តិយស កេរ្តិ៍ឈ្មោះ និងមានទំនុកចិត្ត។ ចំពោះទូរស័ព្ទដែលក្រុមហ៊ុនសាមសុងនាំចូលមក គឺងាយស្រួលលក់ណាស់ ព្រោះថាបចេ្ចកវិទ្យាដែលបង្កើតមកគឺផ្តល់ឲ្យអតិថិជនមានភាពងាយស្រួល ទាន់សម័យ និងតម្លៃសមរម្យផងដែរ។

Samsung Galaxy A50

គួររំឮកផងដែរថា Samsung Galaxy A50 និង A30 ពិតជាបានធ្វើឱ្យអតិថិជនទាំងអស់របស់ខ្លួនដកចិត្តមិនរួចឡើយជាមួយនឹងសោភ័ណភាព រូបរាងដ៏ទាក់ទាញ និងបច្ចេកវិទ្យាទំនើបទាន់សម័យ ហើយអ្វីដែលធ្វើឲ្យដកចិត្តមិនបាននោះគឺ៖
* អេក្រង់ Super AMOLED ៖ បង្ហាញរូបភាពម៉ត់ច្បាស់ត្រជាក់ភ្នែកមែនទែន
* កាមេរ៉ា៖ អាចថតរូបបានយ៉ាងច្បាស់ដូចកាមេរ៉ាអាជីព
* បច្ចេកវិទ្យាស្កេនម្រាមដៃដោះសោលើអេក្រង់ (On-Screen Fingerprint)
* សាកថ្មលឿន និងប្រើបានយូរ និងចុងក្រោយនោះ គឺតម្លៃតែម្តង។

ជាមួយនឹងចំណុចពិសេសៗលើសគេទាំងនេះ លោកអ្នកពិតជាអាចសម្រេចចិត្តបានយ៉ាងឆ្លាតវៃក្នុងការជ្រើសរើសស្មាតហ្វូនដ៏ល្អស័ក្តិសមសម្រាប់ខ្លួនឯង ឬសមាជិកគ្រួសារបានហើយ។ ដូច្នេះសូមកុំបង្អង់យូរអី! ស្តាប់ ១០០០ ដង មិនដូចស្មើនឹងកាន់ប្រើផ្ទាល់ ១ ដងឡើយ! អ៊ីចឹងនៅចាំអីទៀត? 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕

Samsung Galaxy A50 និង A30
Samsung Galaxy A50
Samsung Galaxy A50
Samsung Galaxy A50
Samsung Galaxy A50 និង A30

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]