ថៃ៖ បន្ទាប់ពីបែកធ្លាយ នូវព័ត៌មាន ដ៏រំភើបមួយ អំពីតារាសម្ដែងថៃស្រីJanie កំពុង​ពរពោះ កូនក្នុងផ្ទៃរួចមក បានធ្វើឲ្យមហាជន ចាប់អារម្មណ៍និងមានការត្រេកអរ លើរូបនាងយ៉ាងខ្លាំង។ 

ប៉ុន្តែ អ្វីដែលគួរឲ្យ កត់សម្គាល់ខ្លាំងនោះគឺ ទោះបីជា តារារូបនេះ មានផ្ទៃពោះបែបណា ក៏សម្រស់របស់នាង មើលទៅហាក់បីដូចជា មិនមានការប្រែប្រួលនោះទេ គឺមានតែស្រស់ស្អាត និងក្មេងជាងវ័យទៀតផង។

ជាក់ស្ដែង តាមរយៈរូបភាព ក្នុងបណ្ដាញសង្គម អីុនស្ដារក្រាមរបស់ Janieបានបង្ហោះរូបថតរបស់នាងជាច្រើនសន្លឹក ក្នុងពេលនោះដែរ មានមហាជនជាច្រើន បានសរសើរដល់រូបនាង ដែលមានវិធីថែរក្សា សម្ផស្សបានយ៉ាងល្អ បែបនេះ។

ជាពិសេស បើក្រឡេកមើល ជីវិតស្នេហារវាងនាង និងស្វាមីវ័យក្មេង គឹដំនើរការបានយ៉ាងរលូន និងពោរពេញដោយ ភាពផ្អែមល្ហែម យ៉ាងស្អិតរមួត ធ្វើឲ្យអ្នកគាំទ្រ មានចិត្តច្រណែន ទៀតផង៕

ចង់ជ្រាបថា​ តារាសម្ដែង Janie មានសម្រស់បែបណា ពេលកំពុងមានផ្ទៃពោះ ទស្សនារូបភាពខាងក្រោម៖

តារាសម្ដែង Janie ពេលកំពុងពរពោះ
តារាសម្ដែង Janie ពេលកំពុងពរពោះ
តារាសម្ដែង Janie ពេលកំពុងពរពោះ
តារាសម្ដែង Janie និងស្វាមី
តារាសម្ដែង Janie និងស្វាមី
តារាសម្ដែង Janie និងស្វាមី
តារាសម្ដែង Janie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]