ភ្នំពេញ៖ តារាសម្តែងភេទទី៣ដ៏មានប្រជាប្រិយភាព យេយេ បច្ចុប្បន្នកាន់តែមានសន្ទុះនៅក្នុងការគាំទ្រខ្លាំង តែងតែលេចមុខនៅក្នុងកម្មវិធីជាច្រើន រកពេលសម្រាកមិនចង់បាន តែជីវភាពរបស់គាត់ក៏កាន់តែធូរធារឡើងយ៉ាងគួរឲ្យសរសើរ។

ដោយសារតែការខិតខំប្រឹងប្រែងរបស់ខ្លួន ទើបបានធ្វើឲ្យតារារូបនេះបានប្រែប្រួលខ្លាំង រីឯរូបសម្រស់ក៏កាន់តែស្អាតប្លែកខ្លាំងឡើងថែមមួយកម្រិតទៀត។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារារូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងសរសើរដល់គាត់គ្រប់គ្នា ក្រោយបានធ្វើឲ្យអ្នកមានគុណស្មើនឹងជីវិត រំភើបខ្លាំង ញញឹមបិទមាត់មិនជិត។

ដោយក្នុងនោះគាត់បាន ទិញខ្សែកមាស និងចិញ្ចៀនយ៉ាងធំដល់លោកឪពុកជាទីស្រលាញ់ ដែលបានធ្វើឲ្យលោកឪពុកពិតជាសប្បាយនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះបានស្គាល់មាស និងបានពាក់ ស្របពេលដែលពីមុនមិនធ្លាប់មានអ្វីពាក់ និងមានជីវភាពមិនសូវមានផងនោះ។

ជាពិសេសនោះតារារូបនេះបានធ្វើការ បង្ហាញអារម្មណ៍ពិត ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ដោយក្នុងនោះលោកបានរៀបរាប់យ៉ាងដូច្នោះថា៖ «សម្រាប់ឪជាមនុស្សមិនធ្លាប់ស្គាល់របស់មានតម្លៃពីមុនមកពេលកូនទិញជូនឪ ឃើញថាឪញញឹមបិទមាត់មិនជិតទេ ហើយសប្បាយចិត្តណាស់មានតែមនុស្សធ្លាប់អត់ហើយជាអ្នកក្រដូចខ្ញុំទើបយល់អារម្មណ៍មួយនេះ កូនមិនហ៊ឺហារ កូនមិនឡូយឆាយ តែកូនចង់ឲ្យឪស្គាល់របស់ដែលឪស្រលាញ់និងចង់បានសូមឲ្យឪសុខភាពល្អ និងអាយុវែងនៅជាម្លប់ដល់កូនចៅ»៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

យេយេ
យេយេ
យេយេ និងគ្រួសារ
យេយេ នាំឪពុកទិញមាសពាក់
យេយេ ទិញមាសឲ្យឪពុកពាក់
យេយេ ទិញមាសឲ្យឪពុកពាក់
ឪពុកយេយេ បង្ហាញក្តីរំភើប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យេយេ