ភ្នំពេញ៖ កន្លងមកគេដឹងត្រឹមតែថា ចំណងស្នេហ៍រវាងលោក ថៃ នរៈសត្យា រដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងម្ដាយបង្កើតរបស់ Freshie Boy លោក ថៃ នរៈវិទូ ប្រេះឆាគ្នាប៉ុណ្ណោះ ប៉ុន្តែគេមិនដែលឃើញលោក ថៃ នរៈសត្យា ប្រកាសថា នារីណាម្នាក់គឺជាភរិយាថ្មីរបស់លោកនោះទេ បើទោះជាមានការអះអាងថា លោកមានគ្រួសារថ្មីហើយក្រោយលែងលះជាមួយភរិយាដើម។

យ៉ាងណាមិញ កាលពីថ្ងៃទី១៥ មិថុនា គេឃើញលោកធ្វើពិធីសំពះផ្ទឹម អមដោយពិធីសម្ពោធវីឡាបង្ហាញមេម៉ាយស្រស់ស្អាតមួយរូប ដែលត្រូវគេស្គាល់ថាជាប្អូនជីដូនមួយបង្កើតរបស់ភរិយាដើម ដែលត្រូវជាមីងជីដូនមួយលោក ថៃ នរៈវិទូ ថាជាលោកជំទាវថ្មី ខណៈដែលគ្រាន់ចប់ពិធីក៏មានសរសើរគ្រប់ម៉ាត់ថា ភរិយារបស់លោកមានវ័យក្មេង ហើយស្រស់ស្អាតមិនធម្មតា។

អ្នកនាង ទេព សុធីតា ដែលប្រើហ្វេសប៑ុកឈ្មោះ Tep Sreythea បានប្រកាសក្នុងពិធីឡើងផ្ទះថា លោកថៃ នរៈសត្យា គឺស្វាមីរបស់ខ្លួន ដោយអ្នកនាងបានទាំងប្រកាសអរគុណដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីសម្ពោធវីឡារបស់ខ្លួនស្ថិតនៅ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងស្វាមី ដែលអ្នកនាងចង់សំដៅដល់លោក ថៃ នរៈសត្យា។ ក្នុងពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមប្រកាសអ្នកនាង ទេព សុធីតា ជាភរិយាផ្លូវការនោះ ក៏មានទាំងតារាល្បីៗ ដូចជានាយក្រឹម ចូលរួមច្រៀងរាំផង។ ម្នាក់ៗសរសើរថា លោក ថៃ នរៈសត្យា ពិតជាមានសំណាងមែនដែលបានភរិយាក្រោយវ័យក្មេង ហើយស្រស់ស្អាតផូរផង់។ 

លោក ថៃ នរៈសត្យា និងភរិយាក្រោយ

យ៉ាងណាមិញ មានការទម្លាយថាលោក និងភរិយាក្រោយដែលត្រូវគេស្គាល់ថា ជាប្អូនជីដូនមួយភរិយាដើមរូបនេះ រួមរស់ជាមួយគ្នាច្រើនឆ្នាំមកហើយ បន្ទាប់ពីម៉េម៉ាយ និងពោះម៉ាយរៀងខ្លួន ដោយគ្រាន់តែកន្លងមកមិនការប្រកាសជាសាធារណៈពីចំណងស្នេហ៍។ មកទល់ពេលនេះ អ្នកទាំងពីរមិនទាន់មានកូនចៅជាចំណងស្នេហ៍នៅឡើយទេ ប៉ុន្តែជីវិតរស់នៅគឺពោរពេញដោយសុភមង្គលគួរឱ្យសរសើរ បើទោះជាលោក និងភរិយាក្រោយ មានអាយុខុសគ្នាជិត ៤០ ឆ្នាំ។ អ្នកចូលរួមពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមមិនខុសពីការរៀបការភរិយាក្រោយរបស់លោក សុទ្ធតែលាន់មាត់ថា ភរិយាក្រោយរបស់លោកស្រស់ស្អាត និងវ័យក្មេង ខណៈដែលគេដឹងថា លោក ថៃ នរៈសត្យា មានវ័យប្រមាណ ៧០ ឆ្នាំទៅហើយ នៅតែអាចរកឃើញភរិយាស្រស់ស្អាតវ័យ ៣០ ស្ដើងបាន ហើយមានសម្រស់ស្រស់ស្អាតដូច្នេះ។

អ្នកនាង ទេព សុធីតា បានបង្ហោះរូបផ្អែមល្ហែមជាច្រើនសន្លឹក អមដោយការប្រកាសថាលោក ថៃ នរៈសត្យា គឺស្វាមី ដែលកាន់តែធ្វើឱ្យមហាជនលួចច្រណែនថា លោក ថៃ នរៈសត្យា ពិតជាសំណាងណាស់ ដែលវ័យជ្រេទៅហើយ តែបានភរិយាវ័យក្មេងមកធ្វើជាគូជីវិតបែបនេះ៕

លោក ថៃ នរៈសត្យា និងភរិយាក្រោយ
លោក ថៃ នរៈសត្យា និងភរិយាក្រោយ
លោក ថៃ នរៈសត្យា និងភរិយាក្រោយ
លោក ថៃ នរៈសត្យា និងភរិយាក្រោយ
លោក ថៃ នរៈសត្យា និងភរិយាក្រោយ
លោក ថៃ នរៈសត្យា និងភរិយាក្រោយ
អ្នកនាង ទេព សុធីតា
អ្នកនាង ទេព សុធីតា
អ្នកនាង ទេព សុធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]