បរទេស៖ កីឡាករ Paul Pogba បានបង្ហើបពីអនាគតរបស់ខ្លួន ដោយបាននិយាយថា រូបគេអាចនឹងចាកចេញពីក្លិប Manchester United នាពេលឆាប់ៗខាងមុខនេះ ស្របពេលដែលលេចឮពាក្យចចាមអារ៉ាមពីការចង់បានរបស់ក្លិប Real Madrid ក៏ដូចជាក្លិបបាល់ទាត់ Juventus។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

ថ្លែងប្រាប់អ្នកសារព័ត៌មានជាច្រើន កំឡុងពេលដំណើរផ្សព្វផ្សាយផលិតផល Adidas នៅទីក្រុង Tokyo ប្រទេសជប៉ុន Pogba បាននិយាយថា៖ “ខ្ញុំបានចំណាយពេល ៣រដូវកាលហើយជាមួយ Man UTD ដោយរយៈពេលកន្លងមកមានទាំងការចងចាំល្អ និងមានរឿងរ៉ាវមិនល្អខ្លះក៏បានកើតឡើង។ យ៉ាងណាមិញ ក្រោយបញ្ចប់រដូវកាលនេះ ខ្ញុំគិតថានេះជាពេលវេលាស័ក្តិសមបំផុតសម្រាប់ការចាកចេញ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីៗបន្ថែម នៅកន្លែងផ្សេងទៀត”។

គួរបញ្ជាក់ថា Pogba បានត្រឡប់មកចូលរួមជាមួយ Manchester United សាជាថ្មី កាលពីឆ្នាំ ២០១៦ កន្លងទៅ។ ក្នុងរយៈពេល ៣រដូវកាលកន្លងទៅ Pogba គឺជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បាល់បានច្រើនជាងកីឡាករណាៗទាំងអស់ (៣១គ្រាប់) ព្រមទាំងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត (Assist) បានចំនួន ២៩លើកផងដែរ៕ 

កីឡាករ Paul Pogba
កីឡាករ Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]