ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះម្ដាយ របស់តារាកំប្លែងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងស្រុកលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានទទួលមរណភាពធ្វើឲ្យរូបលោក មានទុក្ខយ៉ាងទម្ងន់។ 

ជាមួយគ្នានេះដែរ នាយ ក្រឹម ក៏បានបំពេញតួនាទីជាកូនល្អ បួសមុខភ្លើងសងគុណពីចម្ងាយ ធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញបែបនេះ។

ជាក់ស្ដែង កាលពីម្សិលមិញនេះ ក្រោយពីតារាកំប្លែកចាស់វស្សាលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានសឹក បន្ទាប់បួសអស់រយៈពេលជិតមួយសប្ដាហ៍នោះ ពេលនេះលោក និងក្រុមគ្រួសារបានរួមគ្នាធ្វើបុណ្យ ឧទ្ទិសកុសល ជូនដល់អ្នកម្ដាយ។

ក្នុងនោះផងដែរ គេសង្កេតឃើញថាលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយ ក្រឹម ប្រកបទៅដោយទឹកមុខយ៉ាងក្រៀមក្រំ ដោយរូបលោកផ្ទាល់ មិនទាន់ធ្វើកាត់ចិត្តបានភ្លាមៗចំពោះការបាត់បង់យ៉ាងធំធេងបែបនេះ។

គួររម្លឹកផងដែរ ថ្វីបើកំពូលតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ ក្រឹម មិនបានធ្វើបុណ្យធំដុំ ក៏ពិតមែនតែលោក និង ក្រុមគ្រួសារ បានធ្វើបែបនេះ បញ្ជាក់ថានាយ ក្រឹម ពិតជាកូនល្អមួយរូបក្នុងគ្រួសារផងដែរ៕

សួមទៅទស្សនារូបភាពខាងក្រោម៖

នាយ ក្រឹម
នាយ ក្រឹម និងគ្រួសារ
នាយ ក្រឹម
នាយ ក្រឹម និងកូនៗ
នាយ ក្រឹម និងគ្រួសារ
នាយ ក្រឹម និងគ្រួសារ
នាយ ក្រឹម និងគ្រួសារ
នាយ ក្រឹម និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]