សឹង្ហបុរី៖ ប្រិយមិត្តប្រាកដជា បានជ្រាបរួចមកហើយពី តារាចម្រៀងប្រចាំផលិតកម្មដ៏ធំមួយ គឺកញ្ញា កែវ សុបញ្ញា ដែលជាអតីតបេក្ខភាព ក្នុងកម្មវិធី The Voice Cambodia ផងដែរ។

មួយរយៈនេះ នាងហាក់បីដូចជា ទទួលបានការចាប់អារម្មណ៏ខ្លាំង ពីសំណាក់ប្រិយមិត្តតាមរយៈ សម្រស់ដ៏ស្អាតប្លែក និងរូបរាងកាយដ៏ស្រលូន របស់នាងថែមទៀតផង។ ជាពិសេស បើនិយាយពី ការងារសិល្បៈ របស់តារារូបនេះវិញ គឺមានភាពមមាញឹក សឹងតែដកឃ្លាមិនរួច។

ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ បញ្ញា មិនភ្លេចឆ្លៀតពេល សម្រាប់ពេលវេលា កម្សាន្តផ្ទាល់ខ្លួននោះទេ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបភាព ជាច្រើនសន្លឹក​ អំពីដំណើរកម្សាន្ត ទៅឯសឹង្ហបុរី ដែលមើលទៅពោរពេញ ដោយភាពរីករាយយ៉ាងខ្លាំង។

លើសពីនេះ រាល់រូបភាពទាំងនោះ កែវ សុបញ្ញា បានលេងស្ទាយ៍ តុបតែងខ្លួន បានយ៉ាងសមសួន និងទាន់សម័យ ដោយបានបង្អួតពី ដងខ្លួនដ៏គួរឲ្យ ទាក់ទាញទៀតនោះ ធ្វើឲ្យហ្វេនៗ មានការពេញចិត្ត និងបញ្ចេញមតិ កោតសរសើរពីនាងគ្រប់គ្នា៕  

កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា
កែវ សុបញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ សុបញ្ញា